នេះជាវិធីសាស្រ្តជួយអ្នកពេលឆ្លាក់ឆ្អឹងត្រី

S
sokoeun
សូមជួយ ស៊ែរម្នាក់មួយមក នេះជាវិធីសាស្រ្តជួយអ្នកពេលឆ្លាក់ឆ្អឹងត្រី ស្លាក់ឆ្អឹងត្រីជារឿងតែងជួបប្រទះជាញឹកញយ នៅក្នុងគ្រួសារទាំងឡាយ ពេលត្រូវស្លាក់ឆ្អឹងត្រី មិនត្រូវប្រើប្រាស់វិធីដើម្បីខ្វេះឆ្អឹងចេញ។ ចូរអនុវត្តតាមវិធីសាស្រ្តដូចខាងក្រោម៖ ![FB_IMG_1540987541172.jpg](https://serey.io/imageupload_data/52971f03f4ac6292c0253d5e7e20b49e425251e0) ១/ បៀម និងលេបសំបកក្រូចបៀមសំបកក្រូចមានប្រសិទ្ធភាពបំផុត ពេលត្រូវស្លាក់ឆ្អឹងត្រីតូចៗ។ ចូរអ្នកយកសំបកក្រូច១ចំណិតតូចមកបៀមក្នុងមាត់១សន្ទុះ បន្ទាប់មក លេបវាចូលក្នុងពោះ។ ឆ្អឹងត្រីនឹងត្រូវទន់ និងរលាយទៅក្នុងទឹកមាត់។បៀមសំបកក្រូចមានប្រសិទ្ធភាពពេលស្លាក់ឆ្អឹងតូចៗ។ ![FB_IMG_1540987545459.jpg](https://serey.io/imageupload_data/c0952a8b038db7032b5fa680e632ef7d2e1008b1) ២/ ប្រើថ្នាំគ្រាប់វីតាមីន Cប្រើថ្នាំវីតាមីន C ១គ្រាប់ ក៏មានប្រសិទ្ធភាពដូចជាសំបកក្រូចដែរ។ ក្នុងប៉ុន្មាននាទី ឆ្អឹងនឹងទន់ និងរសាត់ចុះបំពង់ក ពុំនៅបង្កអារម្មណ៍ឈឺទៀត។​ វីតាមីន C ក៏មានប្រសិទ្ធភាពក្នុងការព្យាបាលស្លាក់ឆ្អឹងត្រី។ ![FB_IMG_1540987548994.jpg](https://serey.io/imageupload_data/30ecc899963bcb7915b26d3e431f8ac4e38a9450) ៣/ ញាត់ខ្ទឹមសចូលរន្ធច្រមុះញាត់ខ្ទឹមសចូលរន្ធច្រមុះព្យាបាលស្លាក់ឆ្អឹងនេះជាវិធីព្យាបាលស្លាក់ឆ្អឹងត្រីប្រសិទ្ធភាពគួរសម ។ ចូរអ្នកបកសំបកខ្ទឹម, ទន្ទឹមនោះ កំណត់មើលខ្លួនត្រូវស្លាក់ខាងណា, ប្រសិនស្លាក់ខាងឆ្វេងបំពង់ក នោះត្រូវញាត់ចូលរន្ធច្រមុះខាងស្តាំឲ្យស្រឡះដង្ហើម បន្ទាប់មកបិទរន្ធច្រមុះខាងឆ្វេង និងដកដង្ហើមដោយមាត់ ។ ១សន្ទុះក្រោយអ្នកនឹងកណ្តាស និងក្អួតចេញ ៕ ប្រភព​ពីហ្វេសបុក![FB_IMG_1540987552429.jpg](https://serey.io/imageupload_data/002606f7346f3f81930e139d986ea4e9f3958771)

Comments