ការយល់ច្រឡំអំពី "ពុទ្ធទំនាយ" ដែលថា" មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ" ។

S
sokoeun
ការយល់ច្រឡំអំពី "ពុទ្ធទំនាយ" ដែលថា" មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ" ។ https://www.youtube.com/watch?v=Ler2SAmnll4 ខ្ញុំសូមលើកយកចំណុចនេះ មកនិយាយនិង​បកស្រាយនៅក្នុងប្រព័ន្ធ SEREY ដើម្បីកុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរមានការយល់ច្រឡំ ដោយបានទទួលស្តាប់ការបកស្រាយ របស់ជនអគតិមួយចំនួនដែមានបំណងចង់បំផ្លាញប្រទេសកម្ពុជា។ សំណួសួរថា តើនរណាជាអ្នកបង្កើតពាក្យថា ពុទ្ធទំនាយ "មានផ្ទះឥតមនុស្សនៅ មានផ្លូវអត់មនុស្សដើរ" ព្រះពុទ្ធ ឬក៏ មនុស្ស ? ប្រវត្តិព្រះពុទ្ធសាសនានៅកម្ពុជាសង្ខេប ព្រះពុទ្ធសាសនា​ចាប់កំណើត​ឡើង​នៅលើ​ទឹកដី​កម្ពុជា​តាំងពី​សតវត្ស​ទី៥មកម្ល៉េះ ដោយមាន​ប្រភព​ខ្លះ​បង្ហាញថា​នៅ​សតវត្ស​ទី៣នៃ​គ្រឹ​ស្ត​សករាជ និង​ឯកសារ​ខ្លះទៀត​បង្ហាញថា​ព្រះពុទ្ធសាសនា​ថេរវាទ​ត្រូវបាន​នាំចូល​មកលើ​ទឹកដី​កម្ពុជា​ក្នុង​រាជ​ព្រះបាទ​អសោក ដែល​បាន​បញ្ជូន​សមណ​ទូត២អង្គ​ព្រះនាម សោ​ណ​ត្ថេ​រ និង​ឧ​ត្ត​រ​ត្ថេ​រ មកកាន់​ទឹកដី​សុវណ្ណ​ភូមិ​តាំងពី​សតវត្ស​ទី៣មុន​គ្រឹ​ស្ត​សករាជ។ ហើយ​សាសនា​នេះ​បាន​បន្ត​រីកចម្រើន​បន្តិចម្តងៗជាមួយនឹង​ព្រហ្មញ្ញសាសនា ដូច​មាន​សិលាចារឹក មួយ​នៅលើ​ទឹកដី​វៀតណាម​សព្វថ្ងៃ គឺ​សិលាចារឹក​វ៉ូ​កាញ់ ខេត្ត​ញ៉ា​ត្រាង​ចុះ​កាលបរិច្ឆេទ​នា​សតវត្ស​ទី៣ ដែល​បាន​និយាយ​ពី​ព្រះមហាក្សត្រ​គឺ​ព្រះបាទ​ស្រី​មារ​ទាក់ទង​ទៅនឹង​ពុទ្ធសាសនា​នេះ​ផងដែរ។ ក្រៅពី​ការចូល​មកកាន់​ទឹកដី​ខ្មែរ​តាមរយៈ​អ្នក​ផ្សព្វផ្សាយ​ទាំងនោះ ពុទ្ធសាសនា​ក៏ត្រូវ​បានមក​តាមរយៈ​ពួក​អ្នកជំនួញ​ឥណ្ឌា​ផងដែរ។ ហើយ ចាប់ពី​សតវត្ស​ទី១៣រៀងមក លើកលែងតែ​នៅ​សម័យ​ដែល​ខ្មែរក្រហម​គ្រប់គ្រង​អំណាច ព្រះពុទ្ធសាសនា​បានក្លាយ​ទៅជា​សាសនា​របស់​រដ្ឋ ដែលមាន​ពុទ្ធសាសនិក​ជា​ខ្មែរ​ប្រមាណ​ជិត៩៥%នៃ​ប្រជាជន​សរុប។ សូមបងប្អូនជួយពិចារណា នឹងជួយបោះឆ្នោតគាំទ្រ Like , Share and Comment ខ្ញុំនឹងបន្តសរសេរអត្ថបទនេះបន្ថែមទៀត។ សូមអរគូណច្រើន!

Comments

bongsina
ពុទ្ធទំនាយ = ទំនាយរបស់តាពុត ឃ្លាថា " មានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ" ( វាគឺជាពាក្យប្រឌិតរបស់ ប្រទេស រឺ ជនដែលចង់បំផ្លាញទឹកដីខ្មែរតែប៉ុន្នោះ)។ទំនាយនេះវាបានកើតឡើងរួចបាត់ទៅហើយ ។