មូលហេតុ៧យ៉ាងអ្នកគួរទទួលទានទឹកដូងឲ្យបានច្រើន
ទឹកដូង មិនត្រឹមតែជួយអ្នកបំបាត់ស្រេកទឹកប៉ុណ្ណោះទេ វាក៏សម្បូរអាហាអាហារូបត្ថម្ភទៀតផង។ ដូង ជាផ្លែឈើមួយប្រភេទដែលមានអត្ថប្រយោជន៍ច្រើនទាំងសម្បក សាច់ ខ្ទិះ ហើយជាពិសេសគឺទឹករបស់វាតែម្ដង។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ច្រើនយ៉ាងណាដែលអ្នកគួរទទួលទានទឹកដូង៖

១. កាឡូរីទាប
អ្នកដឹងរួចហើយថាអ្នកត្រូវការផឹកទឹកគ្រប់គ្រាន់ ដើម្បីអាចរក្សាជាតិទឹកក្នុងរាងកាយនិងជួយឱ្យមានសុខភាពល្អស្បែកមានសំណើម ទឹកដូងជាភេសជ្ជៈដ៏អស្ចារ្យ។ ថ្វីត្បិតតែផ្អែមមែន ប៉ុន្តែវាមានផ្ទុកកាឡូរីទាបដែលល្អចំពោះរាងកាយ និងផ្ដល់សំណើមដល់ស្បែកបានត្រឹមត្រូវ។ មិនត្រឹមតែប៉ុណ្ណោះទឹកដូងមានជាតិទឹកប្រហែល ៩៥%។
២. សម្បូរជាតិប៉ូតាស្យូម
ប៉ូតាស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់នៅក្នុងរាងកាយមនុស្ស។ មនុស្សគ្រប់រូបត្រូវការវាឲ្យបានគ្រប់គ្រាន់ដើម្បីឲ្យខួរក្បាល និងប្រព័ន្ធប្រសាទដំណើរការបានត្រឹមត្រូវ ហើយទឹកដូងនេះឯងដែលអាចជួយផ្ដល់នូវជាតិប៉ូតាស្យូមទាំងនេះបាន។ ទទួលទានទឹកដូងមួយផ្លែស្មើនឹង១៣% នៃតម្រូវការប៉ូតាស្យូមប្រចាំថ្ងៃ។
៣. សម្បូរជាតិម៉ាញេស្យូម
ម៉ាញ៉េស្យូមគឺជាសមាសភាគដ៏សំខាន់មួយផ្សេងទៀតនៃរបបអាហារ ដែលមនុស្សត្រូវការ ៣២% នៅក្នុងខ្លួន។ ប្រសិនបើរាងកាយរបស់អ្នកមានកម្រិតម៉ាញ៉េស្យូមទាប អាចបណ្ដាលឲ្យមានថាមពលខ្សោយ ឬនាំឲ្យសុខភាពធ្លាក់ចុះ ដូចនេះសូមញ៉ាំទឹកដូងឲ្យបានមួយទៅពីរផ្លែ ក្នុងមួយថ្ងៃ។
៤. សម្បូរសារធាតុទង់ដែង
សារធាតុទង់ដែង មានប្រយោជន៍ខ្លាំងសម្រាប់សុខភាព។ បើគ្មានវាទេ សរីរាង្គ និងប្រព័ន្ធរំលាយអាហារមិនអាចធ្វើការបានស្រួលទេ ប្រៀបដូចម៉ាស៊ីនអត់ប្រេងអីចឹង។ ញ៉ាំទឹកដូងមួយផ្លែស្មើ១១% នៃតម្រូវការទង់ដែងប្រចាំថ្ងៃ។
៥. ប្រឆាំងអុកស៊ីតកម្ម
ទឹកដូងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មយ៉ាងច្រើនដែលជួយទប់ស្កាត់ការខូចខាតដល់រាងកាយ។
៦. ព្យាបាលជំងឺរលោកតម្រងនោម
ពេលមានអាការរលោកតម្រងនោមមធ្យោបាយបែបធម្មជាតិមួយដោយមិនចាំ បាច់លេបថ្នាំនោះគឺទទួលទានទឹកដូងមួយថ្ងៃឲ្យបានពីរផ្លែ រយៈពេលមួយសប្ដាហ៍នឹងធូរស្រាល។
៧. ល្អចំពោះស្ត្រីមានផ្ទៃពោះ
ស្ត្រីពេលកំពុងតែពពោះឲ្យតម្រូវឲ្យញ៉ាំទឹកដូងច្រើនដើម្បីកូន ក្នុងផ្ទៃថ្លោសល្អ ហើយពេលកើតមិនមានប្រឡាក់ស្នាមទឹកភ្លោះ៕
ប្រភពៈ http://www.telldaily.com

