ការបាក់ទឹកចិត្ត និងការលើកទឹកចិត្

សួស្តីមិត្តសេរីទាំងអស់គ្នា ថ្ងៃនេះខ្ញុំសូមលើកនិយាយពីការបាក់ទឹកចិត្ត និងការលើកទឹកចិត្ត ដែលជាបទពិសោធន៌នូវអ្វីដែលខ្ញុំបានជួបកន្លងមក។
១) ការបាក់ទឹកចិត្តដែលកើតឡើងពី៖
» ការសន្យាជាមួយយើង ហើយគេធ្វើអត់បាន គេបំភ្លេចវាចោលឬគេភ្លេចតែម្តង ដែលធ្វើអោយការចងចាំរបស់យើងឥតប្រយោជន៌ ។
» ការសំរេចចិត្តធ្វើអ្វីមួយដែលជាបំណងប្រាថ្នាហើយបរាជ័យ បានទទួលការវាយប្រហារគ្រប់មជ្ឈដ្ឋានដែលនៅជុំវិញយើង។
» ការទទួលពីការសិក្សាទាប ឬមិនសូវមានចំណេះដឹងខ្ពស់ ដែលមិនទទួលបានការអោយតំលៃពីអ្នកដទៃ។
» ការផ្តល់នូវគំនិត ឬការផ្តល់នូវមតិយោបល់គិតថាមានប្រយោជន៌ តែគេច្រានចោលគ្រប់ពេល។
» កន្លែងការងារដែលពោរពេញទៅដោយ ការឈ្នានីស វ៉ៃអែបសុីអប ដណ្តើមតំណែងគ្នាគ្មានទីបញ្ចប់។
» ...
២) ការលើកទឹកចិត្តដែលកើតឡើងពី៖
» ការផ្តល់កំលាំងចិត្តដ៏ធំពីអ្នកម្តាយជាទីស្រលាញ់
» ការប្រឹក្សាយោបល់ពីមិត្តភក្តិ
» ការអានអត្ថបទពាក្យពេជ្រល្អតាមរយៈបណ្តាញសង្គម
» ការមើលវីដេអូរ Youtube
» ការបិទរូបភាព និង សរសេរពាក្យពេជ្រដែលអាចមើលហើយផ្តល់កំលាំងចិត្តអោយខ្លួនឯង (ស៊ូឡើងកុំរាថយ យូរយ៉ាងណាក៏រង់ចាំអាន ពីតូចកូនដួលកូនងើបឈរខ្លួនឯងបានហេតុអីពេលនេះកូនងើបមិនបាន សំលាញ់តោងដៃខ្ញុំមកមិនយូរទេយើងនឹងទៅដល់ហើយ កូនតាព្រហ្មយំហើយសើចអស់សំណើចយំទៀត...)
» កូនតូចៗក៏ជាកំលាំងចិត្តសំខាន់ដែរ ព្រោះកូនអាចផ្តល់នូវស្នាមញញឹម សួរសុខទុក នាំយើងទៅរកភាពជាកុមារភាពដែលអាចបំបាត់ទុក្ខកង្វល់បាន
» ការលំហែតាមធម្មជាតិ ឬការរស់នៅតាមបែបជនបទ ព្រៃភ្នំមួយរយៈ
» ជាពិសេសគឺបទពិសោធន៌អ្នកដែលបាក់ទឹកចិត្ត ហើយគាត់ទទួលបានជោគជ័យមកវិញ។
សំរាប់រូបភាពខាងក្រោមនេះតើអ្នកទាំងអស់គ្នាស្ថិតនៅចំនុចណាដែរ?

អរគុណសំរាប់ការអានអត្ថបទមួយនេះដល់ចប់ ខុសឆ្គងត្រង់ចំនុចណាសូមមិត្តសេរីទាំងអស់ជួយណែនាំផង។
ពីខ្ញុំបាទ សុខលាង


