ចិត្តស្ងប់បង្កើតក្តីសុខ

ចិត្តស្ងប់បង្កើតក្តីសុខ

បើអាចសម្រាកបាន គួរតែសម្រាកឲ្យបានស្រួលខ្លួនបន្តិច ប៉ុន្តែ បើសម្រាកមិនបានទេ គួរតែបន្តធ្វើទៀត ។ បើគិតបែបសាមញ្ញ ជីវិតនឹង បានងាយស្រួល បើគិតស្មុគស្មាញច្រើន ជីវិតនឹង លំបាកទៅតាមនោះដែរ ។

កន្លែងណាក៏យើងអាចសម្រាកបានដែរ ឲ្យតែចិត្តយើងចង់សម្រាក ប៉ុន្តែ បើចិត្តគំនិតយើងមិនស្ងប់សុខទេ ទោះបីទៅកន្លែងណា ស្អាតប៉ុណ្ណា ក៏អារម្មណ៍យើងហាក់បីដូចជាពិបាកចិត្តរហូត ។ ព្រោះកន្លែងស្អាតៗ ធម្មជាតិស្រស់បំព្រង បានត្រឹមតែឲ្យចំណីដល់ភ្នែករបស់យើងប៉ុណ្ណា រីឯផ្លូវចិត្តវិញ នៅតែមិនស្ងប់ ដោយសារមិនទាន់ទម្លាក់រាល់បន្ទុកនៃសំពាធជីវិតចុះនៅឡើយ ។

ពេលដែលចិត្តយើងស្ងប់ ព្រោះតែចេះអប់រំចិត្តបានល្អ ទោះបីនៅក្នុងបន្ទប់គេងអានសៀវភៅ ស្តាប់សម្លេងភ្លេង ក៏ធ្វើឲ្យអារម្មណ៍យើងអាចរីករាយបានដែរ ។

Comments