ពេលធ្លាក់ទឹកចិត្ត កុំធ្វើរឿងនេះ

ពេលធ្លាក់ទឹកចិត្ត កុំធ្វើរឿងនេះ 

    ដូចជាអ្វីដែលយើងបានឃើញតាមបណ្តាញសង្គមនាពេលថ្មីៗនេះ មានមនុស្សមួយចំនួនតូច បានសម្រេចចិត្ត ហើយព្យាយាមសម្លាប់ខ្លួន ។ អ្នកជំនាញបានលើកឡើងអំពីរឿង ៣យ៉ាង ដែលអ្នកមិនគួរធ្វើនៅពេលដែលអ្នកមាន ឬក៏សង្ស័យថាមានជំងឺធ្លាក់ទឹកចិត្ត ។ ចូរកុំធ្វើរឿងទាំងអស់នេះ :

១. ការមិនយកចិត្តទុកដាក់ពីខ្លួនឯង
បញ្ហាធ្លាក់ទឹកចិត្តអាចឱ្យអ្នកមិនយកចិត្តទុកដាក់ខ្លួនឯង ឃុំខ្លួនឯងក្នុងផ្ទះ ញុំាស្រា ញុំាអាហារច្រើន និង មិនមើលថែទាំខ្លួនឯងជាដើម។ ផ្ទុយទៅវិញ ការយកចិត្តទុកដាក់លើខ្លួនឯង  អាចឱ្យអ្នកយកឈ្នះជំងឺធ្លាក់ទឹកចិត្តបានលឿន និងឆាប់ជាសះស្បើយ។ អ្វីដែលគួរធ្វើ គឺគេងឱ្យឆ្អែត ញុំាអាហារអោយទៀងទាត់ ហាត់ប្រាណជាប្រចាំថ្ងៃ នេះជាអ្វីដែលអ្នកគួរធ្វើ។

២. បន្ទោសខ្លួនឯង
ការបន្ទោសខ្លួនឯងក្នុងពេលមានបញ្ហាធ្លាក់ទឹកចិត្ត ជារឿងដែលឧស្សាហ៍កើតមានញឹកញាប់។ អ្វីដែលគួរ គឺពេលខ្លះមិនមែនជាកំហុសរបស់អ្នកនោះទេ ហើយបើជាកំហុស ក៏វាជារឿងអ្នកអាចដោះស្រាយ និងអធ្យាស្រ័យបានដែរ។ អ្វីដែលសំខាន់នោះ គឺអ្នកត្រូវពង្រឹងឱ្យមានភាពរឹងមាំដើមវិញ ហើយកែប្រែកំហុសដែលធ្លាប់មាន។

៣. បោះបង់ចោលនូវក្តីសង្ឃឹម
ចំណុចចុងក្រោយហើយ ក៏ជាចំណុចដែលសំខាន់ជាងគេដែរ គឺក្ដីសង្ឃឹម។ ការធ្វើសង្គ្រាមយកឈ្នះជំងឺធ្លាក់ទឹកចិត្ត វាជារឿងដែលចំណាយពេលបន្តិច ប៉ុន្តែ មិនមែនមានន័យថា អ្នកមិនអាចឈ្នះនោះទេ។ យោងតាមការសិក្សានៅឆ្នាំ ២០១៨ ការព្យាបាលបញ្ហាធ្លាក់ទឹកចិត្តបានត្រឹមត្រូវ អាចមានអត្រាជាសះស្បើយរហូតដល់ទៅ ៨០% ៕

Comments