ផែនការជីវិត

ផែនការជីវិត
   ម្ហូបឆ្ងាញ់ដោយសារគ្រឿង  ជីវិតរុងរឿង ក៏ដោយសារមានផែនការជីវិតច្បាស់លាស់ ។

   ផែនការជីវិត ប្រៀបដូចជាផែនទីបង្ហាញផ្លូវនាំយើងឲ្យទៅដល់កន្លែងដែលយើងប្រាថ្នាចង់ទៅដល់ ទោះបីពេលខ្លះ ប្រើពេលវេលាយូរយ៉ាងណា ក៏យើងមិនវង្វេងបានដែរ ។ នេះហើយជាគុណសម្បត្តិរបស់ផែនការជីវិត វាពិតជាសំខាន់ សម្រាប់ដឹកនាំយើងឲ្យធ្វើដំណើរទៅមុខជានិច្ច ។ 

     បើគ្មានផែនការជីវិតច្បាស់លាស់ យើងប្រាកដជារស់នៅវល់វិលវង្វេង វាងចុះវាងឡើង វិលត្រលប់ទៅរកផ្លូវចាស់ដដែលវិញហើយ ។ 

     កុំតូចចិត្ត បើយើងកើតក្នុងគ្រួសារក្រលំបាក ព្រោះភាពលំបាក វាជារឿងល្អដែលឲ្យយើងមានគ្រឿងផ្សំជីវិតពិសេសៗជាច្រើន ដែលមនុស្សមួយចំនួនពុំមានដូចយើងឡើយ  ហើយវាក៏ជាអ្វីដែលជួយបន្ថែមគុណភាពឲ្យជីវិតយើងនេះដែរ ។ 

     បើយើងចេះយកបទពិសោធន៍ទាំងអស់នោះ មកផ្សំគ្នាជាមួយបច្ចុប្បន្នភាព យើងនឹង មានប្រៀបលើអ្នកដទៃបានហើយ ។ សំខាន់ឲ្យតែយើងចេះរៀបចំផែនការជីវិតឲ្យបានច្បាស់លាស់ ជាក់លាក់ ជឿជាក់លើសមត្ថភាពខ្លួនឯង យើងនឹង មានក្តីសង្ឃឹម ។ ហើយក្តីសង្ឃឹម នឹង រុញយើងឲ្យចាប់ផ្តើមសាជាថ្មី ជាមួយអ្វីដែលយើងស្រលាញ់ចូលចិត្តចង់ធ្វើវា ។

Comments