"មិនចាំបាច់ខ្វល់"
អ្នកដទៃមើលមកយើងជាមនុស្សបែបណា មិនសំខាន់ស្មើនឹង យើងយល់ឃើញបែបណាចំពោះខ្លួនឯងទេ ។
គ្មានអ្នកណាយល់ពីយើងច្បាស់ជាងយើងខ្លួនឯងឡើយ ដូច្នេះហើយ កុំព្រោះតែអ្នកដទៃមិនយល់ពីអ្វីដែលយើងប្រឹងធ្វើ ហើយយើងក៏លះបង់អ្វីដែលយើងចូលចិត្ត ដើម្បីតម្រូវតាមការយល់ឃើញរបស់គេបែបនេះ ឬ បែបនោះ ។ ម្យ៉ាងទៀត យើងក៏មិនចាំបាច់ទៅខ្វល់ និង បដិសេធតបទៅលើការយល់ឃើញរបស់គេដែរ ។ គ្រាន់តែយកពេលវេលានៅជាមួយអ្វីដែលយើងស្រលាញ់ចូលចិត្តចង់ធ្វើវា ហើយបន្តធ្វើវា ឲ្យបានជាប់លាប់ ជាប្រចាំថ្ងៃទៅបានហើយ ។ ព្រោះយើងនឹង មិនស្តាយក្រោយ ចំពោះពេលវេលាដែលយើងបានប្រើប្រាស់រាល់ថ្ងៃ ដោយសារយើងបានរស់នៅជាមួយភាពជាខ្លួនឯង ។
ចំណាយពេលធ្វើអ្វីដែលខ្លួនឯងស្រលាញ់ចូលចិត្តពិតប្រាកដ មិនមែនជាអ្វីដែលអ្នកដទៃបង្ខំឲ្យធ្វើ ដើម្បីបុព្វហេតុណាមួយរបស់គេនោះទេ ។



