ការស្អប់ងាយជាងការស្រលាញ់...

ការស្អប់ងាយជាងការស្រលាញ់ និង ការអត់អោនទោសដល់អ្នកដទៃ..

បើសិនមួយរយៈពេលនេះ ធ្វើឲ្យយើងពិបាកចិត្តខ្លាំង កើតចិត្តស្អប់ កាន់តែច្រើនឡើងក្នុងចិត្ត វាដល់ពេលហើយ ដែលយើងត្រូវតែព្យាយាមបង្កើតអារម្មណ៍ស្ងប់ ដោយដាក់នូវចិត្តមេត្តា ភាពអត់ធ្មត់ និង ប្រើសតិបញ្ញាយកមកដោះស្រាយបញ្ហា ។ 

បើយើងប្រមូលតែចិត្តស្អប់ដាក់ក្នុងខ្លួនច្រើន កាលណា នោះវានឹង នាំមកនូវបញ្ហាដល់ផ្លូវចិត្តយើងច្រើនប៉ុណ្ណោះដែរ ។ មានន័យថា ការខឹង ស្អប់ នឹង មកបំផ្លាញជីវិតយើងពីខាងក្នុង ទម្រាំយើងអាចដឹងបាន វាអាចនឹង ពិបាកកែប្រែវិញបានណាស់ ។ ម្ល៉ោះហើយ មានតែចេះយកចិត្តមេត្តា និង សេចក្តីអត់ធ្មន់មកដាក់ក្នុងចិត្តឲ្យបានច្រើនតែប៉ុណ្ណោះ ។

ត្រូវចាំថា "បញ្ហាវានឹង មិនងាយព្រលែងដៃពីយើង ដោយងាយៗឡើយ ។ ដូច្នេះហើយ ត្រូវតែចេះបង្កើតការប្រុងប្រយ័ត្នគ្រប់ពេលវេលា និង ចេះការពារខ្លួនឯង កុំឲ្យបញ្ហាចូលមកបំផ្លាញជីវិតយើងបាន ព្រោះបញ្ហាតែងតែរកគ្រប់វិធីមកចាក់រុកយើង ធ្វើឲ្យយើងខឹង កើតចិត្តស្អប់ បង្កើតឲ្យមានកំហឹងចង់តែតបតទៅវិញ" ។ 
(អានដោយកាត់ន័យយល់ ព្រោះសុទ្ធសឹងជាពាក្យបង្កប់អត្ថន័យនៅក្នុងពេលបច្ចុប្បន្ននេះ)

Comments