អាត្មានិយម

" អាត្មានិយម "    
    យើងអាចនឹង ហួសចិត្ត នៅពេលដែលយើងធ្វើតាមចិត្តខ្លួនឯង តែក្លាយទៅជាមនុស្សដែលជាប់ឈ្មោះថា "អាត្មានិយមទៅវិញ" ។

    យើងធ្វើអ្វី និយាយអ្វីក៏ខុសទាំងអស់ នៅក្នុងក្រសែភ្នែកមនុស្សដែលប្រកាន់យើងគ្រប់ចំណុច មិនថា "យើងខិតខំប្រឹងប្រែងយ៉ាងណា ? ពុះពារ ដើម្បីជម្នះឧបសគ្គតូចធំប៉ុណ្ណា ?" យើងនៅតែជាមនុស្សគ្មានតម្លៃ សម្រាប់អ្នកដែលមើលរំលងយើង ព្រោះគេមិនចាប់អារម្មណ៍នឹង ការប្រឹងប្រែងរបស់យើងទេ គេមិនអាចមើលឃើញពីសមត្ថភាពពិសេសរបស់យើង ប៉ុន្តែ គេតែងតែមើលឃើញពីចំណុចខ្វះចន្លោះក្នុងខ្លួនរបស់យើងជានិច្ច ។

    យើងអាចមិនល្អ សម្រាប់មនុស្សដែលមើលរំលងយើង ប៉ុន្តែ យើងនឹង ក្លាយទៅជាមនុស្សល្អ សម្រាប់ខ្លួនឯង និង មនុស្សដែលតែងតែមើលឃើញពីការខំប្រឹងប្រែងរបស់យើង ។ 
អត្ថបទ Mod Writer
#អានសៀវភៅជួយពង្រីកគំនិត

Comments