Serey is utilizing Blockchain technology

សាងទំនុកចិត្តខ្លួនឯងឡើងវិញ

S
សាងទំនុកចិត្តខ្លួនឯងឡើងវិញ
1. ចាកចេញពីមនុស្សដែលតែងតែបន្ទោសបង្អាប់អ្នក មនុស្សបែបនេះតែងតែធ្វើឱ្យអ្នកខ្មាសគេ លក់មុខអ្នកនៅចំពោះមុខគេជានិច្ច នៅក្បែរមនុស្សបែបនេះនឹងធ្វើឱ្យអ្នកបាត់បង់អស់នូវជំនឿជាក់ក្នុងខ្លួន

2. ត្រូវចាំថា ទោះយើងធ្វើបានល្អប៉ុនណាក៏ដោយ ក៏នៅមានអ្នកមិនពេញចិត្តដែរ កុំខ្វល់ពីសម្តីអ្នកដទៃ បន្តធ្វើរឿងដែលអ្នកយល់ថាត្រឹមត្រូវទៅគឺបានហើយ

3. មានគោលដៅជីវិតខ្លួនឯង នៅពេលដែលយើងគ្មានគោលដៅជីវិត តែលតោល មិនអាចធ្វើឱ្យយើងមានទំនុកចិត្តបានទេ គោលដៅមិនចាំបាច់ច្រើនទេ គោលដៅតូចបន្តិចក៏បានដែរ តែត្រូវសម្រេចវាឱ្យបាន នៅពេលដែលអ្នកសម្រេចបាននូវអ្វីដែលអ្នកគិត នោះអ្នកនឹងកាន់តែមានទំនុកចិត្តបន្ថិចម្តងៗ

4. ដឹងពីចំណុចខ្សោយខ្លួនឯង ហើយហ៊ានប្រឈមមុខនឹងវា អ្នកណាក៏មានចំណុចខ្សោយដែរ កុំខ្លាចនឹងបង្ហាញចំណុចខ្សោយរបស់ខ្លួនឯងឱ្យគេដឹង នៅពេលដែលអ្នកស៊ាំនឹងចំណុចខ្សោយខ្លួនឯង ហើយចេះស្វែងរកចំណុចខ្លាំងនៅក្នុងចំណុចខ្សោយរបស់ខ្លួន នោះអ្នកនឹងកាន់តែមានទំនុកចិត្ត ។
353.646 SRY$0.00
Global

Comments