មនុស្សសំខាន់
ជីវិតមួយនេះ កើតមកសម្រាប់ធ្វើរឿងអស្ចារ្យ មិនមែនសម្រាប់តម្រូវតាមចិត្តអ្នកដទៃនោះឡើយ ។
អ្នកដទៃចាត់ទុកយើងជាអ្វី គឺជារឿងរបស់គេ ប៉ុន្តែ យើងត្រូវតែធ្វើជាមនុស្សសំខាន់តែម្នាក់គត់ សម្រាប់ខ្លួនឯង ។ កុំបោះបង់ខ្លួនឯង ព្រោះតែពាក្យគេថា បែបនេះ ឬ បែបនោះ ។ កុំជឿលើពាក្យសម្តីរបស់គេច្រើនពេក ព្រោះវាអាចនាំគ្រោះដល់ជីវិតយើងបាន ។
ខណៈពេលដែលអ្នកដទៃមើលរំលងយើង វាជាពេលវេលាដែលយើងត្រូវតែយកចិត្តទុកដាក់ និង មើលថែទាំខ្លួនឯងឲ្យបានល្អ ។ ដោយសារតែយើងកំពុងតែបោះបង់ខ្លួនឯង ព្រោះតែគេច្រើនហើយ រហូតភ្លេចមើលថែខ្លួនឯង ភ្លេចស្រលាញ់ខ្លួនឯង ភ្លេចខ្លួនថា ខ្លួនឯងក៏ជាមនុស្សសំខាន់ សម្រាប់ខ្លួនឯងដែរ ។


