ចេញពីផឹកសុីបើករថយន្តfordបុករថយន្តតាក់សុីបន្តបុកបង្គោលរបងទូតសូវៀតរងរបួសម្នាក់

S
sokha7777
![IMG_1022.JPG](https://serey.io/imageupload_data/cb60a20204947e1ee2e95e0778771f8f200bcc96)ភ្នំពេញ៖​ បុរសម្នាក់ចេញពីផឹកសុីស្រវឹងជោគបើករថយន្តម៉ាកfordមួយគ្រឿងនិងមានមនុស្សប្រុសស្រីចំនួន២នាក់ទៀតរួមដំណើរជាមួយបើកក្នុងល្បឿនលឿនជ្រុលបុករថយន្តតាក់សុីពីមុខពេញទំហឹងបណ្តាលរងការខូចខាតហើយរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកនិងបង្គោលដៅឡាក់របងទូតសូវៀតបណ្តាលអោយបាក់អស់៣បង្កចំណែករថយន្តក្រឡាប់និងធ្វើអោយបុរសជាអ្នករួមដំណើរងរបួស។ ![IMG_1027.JPG](https://serey.io/imageupload_data/b45e14017a85b29ae816684bfaebf8db6bff824f) ​ ហេតុការណ៍​នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៨​ ខែមិនថុនាឆ្នាំ២០១៨​ នៅចំណុចខាងជើងទូសូវៀត​ តាមបណ្តោយផ្លូវទំនាក់ទំនងរដ្ឋសភានិងព្រិត្តិសភា​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន​ រាជធានីភំ្នពេញ​។ ​ តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា​ មុនពេលកើតហេតុគេបានឃើញរថយន្តតាក់សុីម៉ែត្រ​ ពាក់ស្លាកលេខភ្នំពេញ2AA 9460​ ធ្វើដំណើរតាមបណ្តោយផ្លូវទំនាក់ទំនងរដ្ឋសភានិងព្រិត្តិសាភា​ ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកford​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ2AK 7374 បើកបរដោយបុរសម្នាក់និងមានមនុស្សប្រុសស្រី២នាក់ទៀតរួមដំណើរជាមួយធ្វើដំណើរក្នុងល្បឿនលឿនបញ្ច្រាស់ទិសដៅក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងទៀតផងបានជ្រុលបុកពេញទំហឹងបណ្តាលអោយរងការខូចខាត​ ។ ​ សាក្សីដដែលបានបន្តថា​ ភ្លាមនោះរថយន្តបង្កនៅមិនទាន់អស់ល្បឿនក៏បន្តទៅបុកបង្គោលកៅឡាក់របងទូតសូវៀតបណ្តាលអោយបាក់អស់បីកង់ហើយរថយន្តក្រឡាប់ធ្វើអោយបុរសដែលអ្នករួមដំណើររងរបួសបែកមុខបែកមាត់។ ​ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យចំណែករថយន្តបង្កនិងរងគ្រោះត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕![IMG_1033.JPG](https://serey.io/imageupload_data/2f98ac08c56b0a1d0ed478eb0f189054bbbcf993)

Comments

wondercury
អគុណចំពោះការចែករំលែកពត៌មាន
daisysun
Thank you for writing this news, @sokha7777. And welcome on Serey! :)