លួចមិនទាន់បានផងនគរបាលចាប់ខ្លួន

S
sokha7777
ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបាននគរបាលធ្វើការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធនិងករណីប៉ុនប៉ងលួចទ្រព្យសម្បិតអ្នកដទៃនិងដកហូតបានសោរខ្សៀរ លេខ១០ ចំនួន១ដើម និងផ្លែទុលវីសកែច្នៃចំនួន 2 ដើម។ ​ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៨នេះនៅនៅចំណុចផ្ទះសំណាក់ថាយហេង ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។ ![0822e6d5-05ea-45cd-b3ae-5dad24f7fe02.jpg](https://serey.io/imageupload_data/49ca2768a82195e0a1cd0b8ff74e08df25415ed0) ជនសង្ស័យខាងលើមានឈ្មោះ ផានីជុន សំសាវីន ភេទប្រុសអាយុ 47 ឆ្នាំជនជាតិខ្មែរសញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ក្រូច ឃុំកូប ស្រុកសិរីសោភ័ណ ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ូ ថាយ ភេទប្រុសអាយុ 35 ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ បុគ្គលិករោងចក្រ ស្នាក់នៅផ្ទះលេខ 323 ភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យរាជធានីភ្នំពេញ ។(ជាម្ចាស់ផ្ទះសំណាក់យីហោថាយ ហេង)។ ​ សាក្សីបានអោយដឹងថា​ មុនពេលកើតហេតុនៅថ្ងៃទី 20 ខែមិថុនាឆ្នាំ 2018 វេលាម៉ោងប្រហែល 10 ព្រឹកជនសង្ស័យខាងលើបានមកជួលបន្ទប់គេង(បន្ទប់លេខ 6 ជាន់ទី 2 )នៅផ្ទះសំណាក់យីហោ ថាយ ហេង ស្ថិតនៅភូមិក្បាលដំរី 2 សង្កាត់កាកាបទី 2 ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ និងបន្តគេងរហូតដល់ថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០១៨វេលាម៉ោងប្រហែល ៣ និង ៣០ នាទីទៀបភ្លឺ ជនសង្ស័យបានដើរចុះក្រោមលបៗ ហើយដោយមានទទូលកន្សែងលើក្បាល(នេះបើតាមមើលតាមរយៈកាមេរ៉ាសុវត្ថិភាពដែលចាប់រូបភាពចំទីតាំងទុកម៉ូតូរបស់ភ្ញៀវ)ហើយដើរទៅមុខទៅក្រោយតែម្នាក់ឯងគួរឲ្យសង្ស័យ។ ក្រោយពេលដែលអ្នកយាមបាន បិទទ្វារមុខហើយចូលគេងក្នុងបន្ទប់បាត់។ លុះព្រឹកឡើងថ្ងៃដដែលវេលាម៉ោង ៧ និង៤០ នាទីព្រឹកផ្ទះសំណាក់បានឆែកមើលតាមកាមេរ៉ាសុវត្ថិភាពពីសកម្មភាពរបស់ភ្ញៀវចេញចូលនៅពេលយប់។ក៏ឃើញសភាពគួរឲ្យសង្ស័យរបស់ជនសង្ស័យខាងលើបានហើយក៏បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំង ប៉ុស្តិ៍នគរបាលកាកាបទី 2 សួរនាំនិងកសាងសំណុំរឿងបញ្ជូនទៅឲ្យផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរបន្តនិងឃុំខ្លួនជាបណ្ដោះអាសន្ន៕![6acc9687-c230-44ea-bd43-51cfd7436f10.jpg](https://serey.io/imageupload_data/c32685630a653957869a7b9ec51f165a5e51a059)

Comments