បើករថយន្តងោកមួយភាំងបុករបាំងថ្មចែកទ្រូងផ្លូវបាក់៣កង់

S
sokha7777
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្តបាឡែនមួយគ្រឿងងោកមួយភាំងបណ្តាលឲ្យរេចង្កូតទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់៣កង់រថយន្តដាក់កាឡែកង់ខាងមុខទៅលេងរួចសំណាងល្អមិនបង្កឲ្យមានអ្នកណារងរបួស។![868eb1c2-d447-4066-a884-7b8e581adebc.jpg](https://serey.io/imageupload_data/9e96b03e8d2eae61e111689ed33341727d9130b6) ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣-២០នាទីទៀបភ្លឺឈនចូលថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ស្ថិតនៅខាងជើងស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ![1bc37a7c-948a-45f2-8645-f9674727ccb2.jpg](https://serey.io/imageupload_data/352cc5614687eca1979f7092d0507ecb0e325ec7) តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៏ស្កពាក់ស្លាកលេខភ្នំពេញ2AL-6494ធ្វើេំណើរទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុខាងលើបានងោកមួយភាំងខណះផ្លូវកោងផងនោះបានរេចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបាក់អស់៣កង់ចំណែករថយន្តដាក់កាឡែកង់ខាងមុខខាងឆ្វេងទៅមុខលេងរួច។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានាបនចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕![0b8171fa-ec2b-4379-a329-ad63d6c0c75b.jpg](https://serey.io/imageupload_data/c59b9a140b1835c23ec33ad1f89b5a7b83f180fd)

Comments