ជាប់ពន្ធនាគារ៣ដងចេញមកវិញត្រូវប៉ូលិសចាប់ចូលវិញព្រោះតែ

S
sokha7777
ភ្នំពេញ ៖ បុរសម្នាក់ ដែលធ្លាប់ជាប់ពន្ធនាគារ៣ដងមកហើយរួចក៏បានចេញមកវិញតែត្រូវបានកម្លាំងនគរបាលធ្វើការឃាត់ខ្លួនយកមកសួនាំដោយជាប់ពាក់ព័ន្ទនិងការជួញដូរគ្រឿងញៀនខុសច្បាប់។ ![173b2f5a-0afc-4407-9ae2-5f6adbf1ed7c.jpg](https://serey.io/imageupload_data/ef13bd9886a64548bae3fee310684fc023090382) ​ ប្រតិបត្តិការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។ ![1f3c6863-7405-46f0-a2d0-3bcaba73f1fe.jpg](https://serey.io/imageupload_data/675238896daf7de8a6f977da55be65ca41c660c5) ជនសង្ស័យឈ្មោះ សុខ ចាន់ឌីណូ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ លក់គ្រឿងញៀន ធ្លាប់ជាប់ពន្ធនាគារ៣ដងមកហើយ រាប់ទាំងលើកនេះជាលើកទី៤ ស្នាក់នៅផ្ទះជួលភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិរំចេក ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ តាមលោក សាន ប៉ែត នាប៉ុស្តិ៍ចោមចៅ៣ បានឲ្យដឹងថា ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិសែនជ័យ ជម្រុញឲ្យកម្លាំង ជំនាញ ប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បង្ក្រាបទប់ស្កាត់រាល់បទល្មើស ដែលបង្កអសន្តិសុខក្នុងមូលដ្ឋាន រំខានដល់ការរស់នៅរបស់ពលរដ្ឋ ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ២ ចុះល្បាតក្នុងមូលដ្ឋាន និងសហការល្អជាមួយបងប្អូនប្រជាពលរដ្ឋ ទើបប្រទះជួបជនសង្ស័យខាងលើ កំពុងចែកចាយគ្រឿងញៀន កម្លាំងចាប់ឃាត់ខ្លួនជាក់ស្តែងតែម្តង ។ ក្រោយពីឃាត់ខ្លួនបាន ជនសង្ស័យនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានបន្តតាមនីតិវិធី ៕![85587fdb-10fa-4883-8f1d-b3747eeb4531.jpg](https://serey.io/imageupload_data/6397381b03f603523ac656bbc17785d5c08bd22b)

Comments