សៀវភៅល្បី របស់លោកJean-François TAINបោះពុម្ពលើកទី២ ចំនួន៥ពាន់ក្បាលថែមទៀត!

ថ្ងៃអាទិត្យនេះ ជំនួសដោយមិនបានទាត់បាល់ជាមួយបងប្អូនសេរី ទៅបណ្ណាគារទិញសៀវភៅល្បី ទើបហ្នឹងចេញផ្សាយកាលពីខែមុន យកមកអានបង្កើនចំណេះដឹងបន្ថែម។ សៀវភៅក្របពណ៌ក្រហមដែលមានចំណងជើងថា «អាស៊ីប៉ាស៊ីហ្វិក៖ បេះដូងនៃពិភពលោកសតវត្សរ៍ទី២១»ដែលជាស្នាដៃទី៣របស់លោក។ សៀវភៅនេះមានកម្រាស់ជាងពីររយទំព័រ ចែកជាប្រាំជំពូក៖ ១«អាស៊ី៖អតីតកាលនិងបច្ចុប្បន្នកាល»,២«អាស៊ី៖ប៉ូលធំៗទាំងបួន»,៣«អាស៊ីតានតឹង អាស៊ីក្ដៅគគុក»,៤«អាស៊ី៖បេះដូងរបស់ពិភពលោកសតវត្សរ៍ទី២១» និង៥«កម្ពុជានិងពួកមហាអំណាច» ។ @sokban

