នំដំឡូងដុត (ថៃហៅថា បាក់ប៊ិន)

S
នំដំឡូងដុត (ថៃហៅថា បាក់ប៊ិន) #គ្រឿងផ្សំ ដំឡូងឈើ ១គីឡូក្រាម ស្ករស មួយកំប៉ុង ខ្ទិះដូង មួយកំប៉ុង អំបិល ចុងស្លាបព្រាកាហ្វេ ទឹក កន្លះកំប៉ុង ពងមាន់១ #វិធីធ្វើ ១- យកដំឡូងចិតសំបកចេញ ហើយ ឈូសជាសរសៃល្អិតៗ ២- ចាក់ស្ករ អំបិល ខ្ទិះដូង និង ទឹក លាយចូលគ្នាជាមួយដំឡូង អោយសព្វ ៣- យកថាសដុត លាបប្រេង អោយរលោងបាត ទើបចាក់ដំឡូងចូល។ ៤- កំដៅឡចង្រ្កាន អោយក្តៅ កម្រិត ៣៧៥អង្សា ហ្វារិនហៃ ឬ ១៩០អង្សាសេ ៥- ដាក់ថាសដំឡូង ដុតចំនួន ៧០នាទី។ ៦- យកជក់ជ្រលក់ពងមាន់ ទៅលាបពីលើ ផ្ទៃដំឡូងក្នុងថាសដុត ដើម្បីអោយរលោង។ ៧- បន្ថយភ្លើងដុត អោយនៅត្រឹម ៣០០អង្សាហ្វារិនហៃ ឬ ១៥០អង្សាសេ។ ៨- ដុតចោល ប្រហែល១៥នាទីថែមទៀត ដើម្បី អោយក្រៀមមុខលើ ឡើងពណ៌ក្រហមស្រស់។ ៩- កាត់ដុំៗ ទទួលទាន នៅពេលនំត្រជាក់។ ១០- ចំពោះអ្នកដែលពុំមានឡដុត អាចដាក់ថាសមូលចំហុយអោយឆ្អិន សឹមលើកយកចេញ ដាក់បន្ទះសង្កសីគ្របពីលើ ដាក់ធ្យូងដុត អោយក្រហមមុខលើ ទើបលាបពងមាន់ ហើយដុតអោយស្ងួតមុខលើ ទើបយកចេញទៅបរិភោគ។ ១១- បើគ្មានឆ្នាំងចំហុយទេ សូមយកដំឡូងលាយខ្ទិះ ទៅកូរអោយឆ្អិន នៅលើភ្លើងក្តៅល្មម កុំអោយខ្លោចបាត រួចសឹមចាក់លើថាស គ្របសង្កសី ដុតធ្យូងពីលើ ដើម្បីអោយក្រហមមុខលើ បន្ទាប់មក លាបពងមាន់ ហើយដាក់ដុតអោយស្ងួតមុខលើ ទើបយកបរិភោគ។ ១១- បើចង់អោយកាន់តែឈ្ងុយ សូមយកអប់ក្លិនផ្សែងក្រមួនសុទ្ធ។ ![43722735_343653439540819_9105713958991429632_n.jpg](https://serey.io/imageupload_data/789e1b93afae6b04b4643fec2a9ffe9ec112e79a) ![43422197_343653459540817_169062548564344832_n.jpg](https://serey.io/imageupload_data/8634c11842330c64bd194d824934cbb029538e18) ![43762244_343653452874151_3118624140727156736_n.jpg](https://serey.io/imageupload_data/85ee779a1a59dd5bb65e37155f37dd4463eec7b8)

Comments