#បង្អែមនំក្រូចទឹកស្នូលដូង😋

S
#បង្អែមនំក្រូចទឹកស្នូលដូង😋 #គ្រឿងផ្សំ៖ - ម្សៅដំណើប - ដូងកោស - ល្ងលីង - សណ្តែកដីលីង - ស្ករត្នោត អំបិល - ខ្ទិះដូង - ស្ករស - ស្លឹកតយ #វិធីធ្វើ៖ ១- យកម្សៅដំណើប លាយទឹកលុញច្របល់ រហូតដល់មួតសាច់ម្សៅសព្វល្អ បើចង់បានវាមានពណ៌ជាមួយនឹងម្សៅដំណើបប្រើទឹកស្លឹកតយ ទឹកផ្កាអមតៈ ទឹកផ្កាក្រដាសក្រហម និងបានពណ៌ដូចដែលចង់បាន ។ ២- យកខ្ទះដាក់ស្ករត្នោត ដាក់លាយទឹកបន្តិច ហើយរំងាស់ អោយចេញសរសៃ ជើងអង្ក្រង។ ៣- ចាក់ដូងកោសហើយថែមអំបិលចុងស្លាបព្រា រួចកូរឆា អោយរមួតស្អិតចូលគ្នាហើយ ទើបលើកចេញពីភ្លើង។ ៤- លុញម្សៅជាដុំ រួចធ្វើអោយសំបែត ដាក់ស្នូលដូង មួយស្លាបព្រា ដាក់ចំកណ្តាល រួចមូលម្សៅរហូតខ្ចិបមុខនំ រួចយកនំដែលមូលហើយទាំងអស់ យកទៅដាក់ស្ងោររហូតដល់ឆ្អឹងនំអណ្ដែតឡើង ក្រោយមកដាក់ក្នុងទឹកត្រជាក់ រួចស្រង់ចេញទុកមួយអន្លើ។ ៥- យកខ្ទិះដូងទៅដាក់ដាំ ដាក់ស្ករស ស្លឹកតយ នឹងដាក់អំបិលបន្តិចរោយល្ង ដាំអោយពុះ ពេលញ៉ាំយកនំក្រូចទឹកស្រូបទឹកខ្ទិះដូងពីលើពេលបរិភោគ ជាការស្រេច។ ![42910973_339525426620287_8917399249587535872_n (1).jpg](https://serey.io/imageupload_data/efb33a9c59439f96a9dfb44f74d679b56e91189c) ![42896642_339525406620289_4745318320910106624_n.jpg](https://serey.io/imageupload_data/fd75001db56289e5548190a2f16d55e3795469b9) ![42881001_339525396620290_1393418030842642432_n.jpg](https://serey.io/imageupload_data/3681e181e227f385963993ff90e6fb11cb4136e0) ![42857443_339525476620282_2556653147791556608_n.jpg](https://serey.io/imageupload_data/15bb90ae7fb962c4c5e5431783976d808b59573c) Source frome Facebook page មុខម្ហូបខ្មែ

Comments