បុរសម្នាក់នេះ​ សូម្បីតែ Microphone ក៏អាចច្នៃចេញពីដើមឬស្សីបានដែរ

S
ប្រទេសចិន៖ ថ្មីៗនេះវីដេអូឃ្លីប របស់បុរសជនជាតិចិនម្នាក់ បាននឹងកំពុងតែទទួលការចាប់អារម្មណ៍ជាខ្លាំង នៅលើបណ្តាញសង្គម តាមរយៈការបង្ហាញជំនាញ ដែលហាក់ពោរពេញដោយបទពិសោធន៍ ច្នៃដើមឫស្សីធ្វើចេញទៅជារបស់របរប្រើប្រាស់បានយ៉ាងល្អ ថ្វីដៃពិតជាមិនធម្មតាមែន។ ជាក់ស្តែង បើផ្នែកតាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេបង្ហោះចែកចាយលើបណ្តាញសង្គម ដោយទទួលបានការកោតសរសើរយ៉ាងច្រើននោះ គេឃើញបុរសម្នាក់ដែលមិនស្គាល់អត្តសញ្ញាណខាងលើនេះ បានបង្ហាញសមត្ថភាពជំនាញយ៉ាងស្វាហាប់របស់គាត់ នូវហត្ថកម្មដែលធ្វើដោយដៃ ដ៏មានប្រយោជន៍មួយចេញពីដើមឫស្សី។ បានបានបង្កើតនូវឧបករណ៍ជាច្រើនដូចជាស្រោមទូរស័ព្ទ អ្វីដែលប្លែកនោះសូម្បីតែក្បាល ​Microphone កាសពាក់ត្រចៀកក៏គាត់អាចច្នៃចេញពីដើមឬស្សីបានដែរ កៅអីតូចមួយសម្រាប់អង្គុយ តុសម្រាប់ផឹកតែ កែវធ្វីពីដើមឬស្សី និងប៉ាន់តែធ្វីពីដើមឬស្សី ទាំងគ្មានជំនួយពីនរណាម្នាក់ ខណៈដែលធ្វើឲ្យអ្នកទស្សនាជាច្រើន ជក់ចិត្តតាមដាននឹងសកម្មភាពគាត់។ ក្នុងនោះ ក៏មានអ្នកលេងបណ្តាញសង្គមជាច្រើន លើកទឹកចិត្ត និងសរសើរចំពោះសមត្ថភាព ក៏ដូចជាថ្វីដៃជំនាញ ដែលបុរសរូបនេះ បានបង្ហាញឡើងដើម្បីជាការចែករំលែកដល់គ្រប់គ្នាឲ្យបានដឹង និងបានឃើញផងដែរ ៕ ![38966744_239636180053966_4304000857764003840_n.jpg](https://serey.io/imageupload_data/159446902732b4d0da3fbe683ceb62ffae8c4cfc) ![38968440_239636183387299_5822000303427289088_n.jpg](https://serey.io/imageupload_data/20b91d0bfd18af07b1ed1ba062616ccaf844a57f) ![38978929_239636156720635_7372355842265317376_n.jpg](https://serey.io/imageupload_data/ffe3e5ff41318da190a0554eae26a7dccdf3894b) ![38978929_239636156720635_7372355842265317376_n.jpg](https://serey.io/imageupload_data/ffe3e5ff41318da190a0554eae26a7dccdf3894b) Source Frome: http://reakreay.com

Comments