វិធីធ្វើដំណាប់ត្រឡាច

S
វិធីធ្វើដំណាប់ត្រឡាច -------------- #គ្រឿងផ្សំ - ទឹករំចេក ត្រឡាចទុំ ៤០០ក្រាម អំបិលមួយចឹប ស្ករស ៦៥០ក្រាម កំបោរសកន្លះស្លាព្រាបាយ។ #វិធីធ្វើ ១ . ដំបូង អ្នកគួរតែធ្វើការចិតសម្បកត្រឡាច នឹងឆ្កៀលគ្រាប់ឲ្យអស់ជាមុនសិន។ បន្ទាប់ពីចិតសម្បករួច អ្នកគួរតែហាន់វាជាបន្ទះៗ តាមរូបរាងដែលអ្នកចង់បាន។ ២ . បន្ទាប់ពីធ្វើការហាន់ជាបន្ទះៗរួចមក អ្នកគួរតែដាក់ត្រាំទៅក្នុងទឹក ដែលមានបន្ថែមនូវកំបោរស រយៈពេលមួយយប់។ ៣ . ជាបន្តមកទៀតអ្នកត្រូវធ្វើការលាងសម្អាតវា ឲ្យបានស្អាត ពី ២ ទៅ ៣ ដង ទុកមួយអន្លើឲ្យស្រស់ទឹក។ ៤ . ដាក់ដាំទឹកដែលអាចលិចត្រឡាចបានដោយមានបន្ថែមស្ករស ៤០០ ក្រាម ចូលទៅក្នុងនោះ កូរឲ្យរលាយរងចាំឲ្យពុះចាក់ត្រឡាចចូល ដាក់ស្ងោដើម្បីឲ្យត្រឡាចមានជាតិផ្អែម ស្ងោប្រហែល ៣ ទៅ ៥ នាទី។ ៥ . បន្ទាប់ពីស្ងោរួចមក ដាក់ចូលទៅក្នុងចានមួយ រួចបន្ថែមស្ករ ២៥០ ក្រាម នឹងអំបិលមួយចឹបចូល រួចយកថង់ប្លាស្ទិចមកគ្របពីលើ រងចាំ ៥ ទៅ ១០ នាទី។ ៦ . ក្រោយពីរងចាំរយៈពេល ៥ ទៅ ១០ នាទីរួចមក អ្នកនឹងឃើញថាស្ករដែលបានទុកនោះគឺរលាយទៅជាទឹក សឹមដាក់ទឹករំចេកកន្លេះស្លាបព្រាកាហ្វេ។ ៧ . ក្រោយពីរលាយមក គឺយកមកចាក់ក្នុងខ្ទះដែលក្តៅ ដាក់ឆាច្របល់រហូតដល់ស្ងួត អ្នកនឹងឃើញថាស្ករ គឺបានជាប់ជាមួយស្ករ។ ឬក៏អ្នកមិនធ្វើដូចនេះ អ្នកអាចដាក់ស្ករចូលក្នុងខ្ទះ មានបន្ថែមទឹកមួយកូនកែវតូច ដាក់រំងាស់រហូតពុះរាងស្អិត ចាក់ត្រឡាចចូលកូររហូតដល់ស្ករស្ងួត ដូចគ្នាដោយមិនចាំបាច់ដាក់ស្ករ ចូលក្នុងចានត្រឡាចទុកឲ្យរលាយជាមុននោះទេ បន្ទាប់មកទុកវាឲ្យត្រជាក់ ដាក់កែវរក្សាទុកបាន៕ ![35847055_268166570422840_256490086797934592_n.jpg](https://serey.io/imageupload_data/574b33f0bbe1618590637c35845940bdbc274651) ![35923105_268166653756165_295422818579906560_n.jpg](https://serey.io/imageupload_data/9e3166c879e2bae0536b58d513482d0c874fcdaa) ![35970329_268166657089498_7268844166904283136_n.jpg](https://serey.io/imageupload_data/4f99c3934b35abb6ff3fede31f070c45503d83f6) ![36025519_268166577089506_239046605406208000_n.jpg](https://serey.io/imageupload_data/23fd8fc8ab57a22e4a4d2c30fbdee47e22980cc0) ![36086916_268166580422839_2774038278913916928_n.jpg](https://serey.io/imageupload_data/be386c8bac0041a08d71b1b639c618560f602d66) Source frome Facebook page មុខម្ហូបខ្មែ

Comments