ចំណាត់ថ្នាក់មានទីក្រុងស្អាតរបស់ប្រទេសទាំង១០ដែលមានអនាម័យនឹងសម្រស់ស្រស់ស្អាតជាងគេលើលោក

S
![reakreay.com-pro-teas-sart-jeang-ke-ler-lok-Untitled-1-696x367.jpg](https://serey.io/imageupload_data/60facd32957cedad436c0f94fcfa78a67b6b168d) ទីក្រុងស្អាត បរិស្ថានស្អាត ការរស់នៅល្អ គឺជាពាក្យស្លោកមួយដែលអាចបញ្ជាក់បានថា បរិយាកាសនៅក្នុងទីក្រុងដែលយើងរស់នៅ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ និងចំពោះសុខភាពមនុស្សយើងផងដែរ។ ហេតុដូច្នេះហើយបានជាប្រទេសជាច្រើននៅទូទាំងពិភពលោក បានចាប់ផ្តើមធ្វើការសម្អាតបរិស្ថាន និងរួមគ្នាកាត់បន្ថយជាតិពុលនៅក្នុងបរិយាកាសដើម្បីទទួលបានទីក្រុងស្អាត និងទាក់ទាញមួយនៅក្នុងលោក។ នៅក្នុងនោះដែរ មានទីក្រុងក្រុងប្រទេសទាំង១០ ដែលបានជាប់ចំណាត់ថ្នាក់ថាជាទីក្រុងដែលមានបរិស្ថានស្អាត និងមានអនាម័យជាងគេបំផុតក្នុងលោកដូចជា៖ ១០.ទីក្រុង Bern ប្រទេសស្វីស ស្ថិតនៅភាគខាងជើងនៃប្រទេសស្វីស ទីក្រុង Bern គឺជាទីក្រុងដ៏ធំមួយ និងមានប្រជាជនរស់នៅយ៉ាងច្រើនដល់ទៅចំនួន ១,៨លាននាក់ ប៉ុន្តែទាំងរដ្ឋាភិបាល និងប្រជាជនបានរួមគ្នាថែរក្សា សម្អាតទីក្រុង រួមទាំងគ្រប់គ្រងសម្រាមបានល្អ ដែលជាហេតុធ្វើឱ្យទីក្រុងមួយនេះជាប់ចំណាត់ថ្នាក់ជាទីក្រុងដ៏ស្អាតមួយជាងគេ។ ![6fcec13dab4692acd0d76983e3dbe8cea92e825b.jpg](https://serey.io/imageupload_data/6fcec13dab4692acd0d76983e3dbe8cea92e825b) ៩.ទីក្រុង Oslo ប្រទេសន័រវ៉េស ទីក្រុង Oslo គឺជាទីតាំងមួយដែលសម្បូរទៅដោយមណ្ឌលពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិស័យរដ្ឋាភិបាល នៅក្នុងប្រទេសន័រវ៉េស រួមទាំងមានលំនៅដ្ឋានចំនួនជាង ៦៣៤,០០០គ្រួសារ និងប្រជាជនប្រមាណជា ២.៥លាននាក់។ ទីក្រុងនេះ សម្បូរទៅដោយប្រជាជនដែលមានការយល់ដឹងខ្ពស់ពីការការពារ និងថែរក្សាបរិស្ថាន ដែលជាហេតុធ្វើឱ្យទីក្រុងនេះជាប់ឈ្មោះជាទីក្រុងស្អាត និងមានអនាម័យមួយផងដែរ។ ![639fd4c35e208489534fe7f22a1d80af8ab78240.jpg](https://serey.io/imageupload_data/639fd4c35e208489534fe7f22a1d80af8ab78240) ៨.ទីក្រុង Freiburg ប្រទេសអាល្លឺម៉ង់ មិនត្រឹមតែជាប់ឈ្មោះជាទីក្រុងដែលពោរពេញទៅដោយពណ៌បៃតង ទាំងសួនច្បារ សួនផ្កា និងមានទីកន្លែងនានាពោរពេញទៅដោយបរិស្ថានបៃតងល្អជាចម្បងនោះទេ តែទីក្រុង Freiburg ប្រទេសអាឡឺម៉ង់ ក៏បានក្លាយជាទីក្រុងដែលមានបរិស្ថានល្អ និងបរិយាកាសស្រស់ស្រាយជាងគេ ដោយសារតែទាំងប្រជាជន និងរដ្ឋាភិបាលបានរួមគ្នាខិតខំថែរក្សាការពារបរិស្ថានបានយ៉ាងប្រសើរ។ ![377ad12b34b7ebf19d5b0e59879d32358416d893.jpg](https://serey.io/imageupload_data/377ad12b34b7ebf19d5b0e59879d32358416d893) ៧.ទីក្រុង Brisbane ប្រទេសអូស្ត្រាលី បើទោះបីជាទីក្រុង Brisbane មិនសូវមានចំនួនប្រជាជនរស់នៅច្រើនយ៉ាងណាក៏ដោយ តែទីក្រុងនេះគឺជាមណ្ឌលសេដ្ឋកិច្ចដ៏ធំ និងមានវប្បធម៌ទំនើប ថែមទាំងបានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនឱ្យមកលេងកម្សាន្តជារៀងរាល់ឆ្នាំ។ នោះក៏ដោយសារតែរដ្ឋាភិបាលនៅក្នុងទីក្រុងនេះតែងតែមានសកម្មភាពជម្រុញ និងធ្វើយ៉ាងណាឱ្យទីក្រុងនេះមានសភាពស្រស់ស្អាត រួមទាំងបរិយាកាសល្អ និងអនាម័យល្អផងដែរ។ ![c5b2cf7c801fd170583bd247ee1b27e5e837d7a1.jpg](https://serey.io/imageupload_data/61205e2fe33dc660a0d1e642a355c6c96174c094) ៦.ទីក្រុង Kobe ប្រទេសជប៉ុន ទីក្រុង Kobe មិនត្រឹមតែមានឈ្មោះថាជាទីក្រុងដែលល្បីល្បាញខាងបច្ចេកវិទ្យាទំនើប និងទាន់សម័យមួយប៉ុណ្ណោះទេ តែក្រុងនេះក៏មាននូវប្រព័ន្ធគ្រប់គ្រងកាកសំណល់បានល្អ និងមានតំបន់ពោរពេញទៅដោយពណ៌បៃតងយ៉ាងច្រើនកន្លែង ដែលជាហេតុធ្វើឱ្យទីក្រុងមួយនេះគឺជាទីក្រុងដែលជាប់ចំណាត់ថ្នាក់ជាទីក្រុងស្អាត និងមានអនាម័យល្អជាងគេ។ ![aafbfc72e4c348ed7c413908172cbd95ade1b00f.jpg](https://serey.io/imageupload_data/446c1388a331e34512fb398ea33f82cb33c1f992) ៥.ទីក្រុង Stockholm ប្រទេសស៊ុយអែត Stockholm គឺជាទីក្រុងដែលសម្បូរទៅដោយមជ្ឈមណ្ឌលសេដ្ឋកិច្ច នយោបាយ រួមទាំងវប្បធម៌ និងមានប្រជាជនរស់នៅប្រមាណជា ៣.៤លាននាក់។ ទីក្រុងនេះមានមធ្យោបាយដឹកជញ្ជូន និងការធ្វើដំណើរដែលមានស្តង់ដារចូលរួមធ្វើការកាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ទាំងការបំពុលបរិស្ថានផងដែរ។ បន្ថែមពីនេះដោយសារតែប្រជាជន និងរដ្ឋាភិបាលបានសហការរួមគ្នានៅក្នុងការសម្អាតទីក្រុងផងដែរនោះ បានធ្វើឱ្យទីក្រុង Stockholm ជាប់ឈ្មោះជាទីក្រុងស្អាតជាងគេមួយក្នុងលោក។ ![7681eebe1f87e4afa67869776068eec2f5fadd2d.jpg](https://serey.io/imageupload_data/7681eebe1f87e4afa67869776068eec2f5fadd2d) ៤.ប្រទេសសិង្ហបុរី សិង្ហបុរីមិនត្រឹមតែជាប្រទេសមានការអភិវឌ្ឍន៍មួយនៅក្នុងតំបន់អាស៊ីនោះទេ តែក៏បានជាប់ឈ្មោះជាប្រទេសដែលមានស្តង់ដាការរស់នៅល្អ ជាទីក្រុងស្អាត និងមានបរិស្ថានល្អផងដែរ។ នោះក៏ដោយសារតែប្រជាជននៅក្នុងប្រទេសនេះបានរួមគ្នាថែរក្សាអនាម័យ ស្រលាញ់បរិស្ថាន ជាពិសេសក៏ដោយសារតែច្បាប់ និងវិន័យដ៏តឹងរ៉ឹងនៅក្នុងប្រទេសនេះផងដែរ ដែលជាហេតុធ្វើឱ្យសិង្ហបុរីជាប់ឈ្មោះជាទីក្រុងស្អាតមួយនៅក្នុងពិភពលោក។ ![d6fddffd63898c97472813669ab35ef74ab4cfb7.jpg](https://serey.io/imageupload_data/d6fddffd63898c97472813669ab35ef74ab4cfb7) ៣.ទីក្រុង Adelaide ប្រទេសអូស្ត្រាលី Adelaide គឺជាទីក្រុងមួយស្ថិតនៅភាគខាងត្បូងប្រទេសអូស្រា្តលីក្បែរទន្លេ Torrens ដែលមានប្រជាជនរស់នៅប្រមាណជា ១.៣០លាននាក់។ ទីក្រុងនេះពោរពេញទៅដោយបរិស្ថានល្អ បរិយាកាសស្រស់ស្រាយ ថែមទាំងមានប្រព័ន្ធគ្រប់គ្រងសម្រាមបានល្អផងដែរ ដោយក្នុងចំណោម កាកសំណល់ប្រមាណជា ៨៥% ក្នុងក្រុងនេះត្រូវបានកែច្នៃជារបស់ប្រើប្រាស់មានប្រយោជន៍ថ្មីយ៉ាងជោគជ័យ ដែលជាហេតុធ្វើឱ្យក្រុងនេះជាប់ជាទីក្រុងស្អាត និងមានអនាម័យជាងគេ។ ![334e66a2170609ab75d6038087fc4d62a2768922.jpg](https://serey.io/imageupload_data/334e66a2170609ab75d6038087fc4d62a2768922) ២.ប្រទេសលុច្សស៊ាំបួរ ប្រទេសលុច្សស៊ាំបួរ មានទីក្រុងស្ថិតនៅប៉ែកខាងត្បូងប្រទេស ត្រង់ប្រជុំទន្លេ Petrusse និងទន្លេ Alzette ដែលមានឈ្មោះថាជាទីក្រុងបៃតងមួយ ថែមទាំងជាប់ឈ្មោះជាបេះដូងបៃតងប្រចាំទ្វីបអឺរ៉ុបផងដែរ។ នោះក៏ដោយសារតែប្រទេសនេះមានប្រព័ន្ធគ្រប់គ្រងកាកសំណល់បានល្អ ហើយប្រជាជនសុទ្ធតែរួមគ្នាសម្អាត និងថែរក្សាទីក្រុងឱ្យស្រស់ស្អាត ថែមទាំងមានបរិយាកាសរស់នៅល្អផងដែរ។ ![34b5f51d88a9cfdead089f2fbe821bc3b178c73c.jpg](https://serey.io/imageupload_data/34b5f51d88a9cfdead089f2fbe821bc3b178c73c) ១.ទីក្រុង Calgary ប្រទេសកាណាដា ទីក្រុង Calgary ត្រូវបានគេឱ្យចំណាត់ថ្នាក់ថាជាទីក្រុងស្អាត និងមានបរិស្ថានល្អជាងគេបំផុតនៅក្នុងលោក ដោយមានទីតាំងស្ថិតនៅក្នុងខេត្ត Alberta ប្រទេសកាណាដា រួមទាំងមានប្រជាជនរស់នៅប្រមាណជា ២.៣លាននាក់។ រដ្ឋាភិបាលនៅក្នុងទីក្រុងនេះ មាននយោបាយទាក់ទងនឹងសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការធ្វើការ ថែរក្សា និងសម្អាតបរិស្ថាន រួមទាំងធ្វើការទប់ស្កាត់រាល់សកម្មភាពទាំងឡាយណាដែលប៉ះពាល់ ឬបំពុលបរិយាកាសផងដែរ៕ ![067f42898a23778977099d49fff341dfc0f1477f.jpg](https://serey.io/imageupload_data/067f42898a23778977099d49fff341dfc0f1477f) Source Frome: http://reakreay.com

Comments