ខគោ , គុយទាវខគោ, មីខគោ ,នំបុង័ខគោ មាននៅទីនេះ

S
ខគោ , គុយទាវខគោ, មីខគោ ,នំបុង័ខគោ មាននៅទីនេះ គ្រឿងផ្សំ: សាច់គោ សាច់វៀវ រឺសាច់សសៃ ១គីឡូ ,ប្រហិតសាច់គោ , ការ៉ុត រំដេង ,គល់ស្លឹកគ្រៃ, ខ្ទឹមស ខ្ទឹមក្រហម, ម្ទេសឆ្អើរ , គ្រឿងការី ,គ្រឿងសាតេ, ផ្កាចន្ទ័ , ឈើអែម ទឹកដូង បន្លែមាន: សាលាដ សណ្ដែកបណ្ដុះ ,ត្រកួន ជីរណា ជីនាងវង ម្អម , ខ្ទឹមបារាំង , មី ,នំបុង័ ,គុយទាវ ... វិធីធ្វើ ដាក់ខ្ទះចាក់ប្រេងឆាចូលអោយក្ដៅ ដាក់ខ្ទឹមស ខ្ទឹមក្រហម បន្ទាប់មកដាក់ម្ទេសដែលចិញ្រ្ចាំហើយឆាចូលគ្នាអោយឈ្ងុយ ដាក់ស្កត្នោតចូលកូរអោយឡើងពណ៌ជើងអង្រ្កង ហើយដាក់សាច់ចូល ចាំបន្ថែមគ្រឿង អំបិល ទឹកប៉េងប៉ោះ ប៑ីចេង ទឹកត្រី ហើយបង់រំដេងចូល គល់ស្លឹកគ្រៃ គ្រឿងសាតេ ម្សៅខគោ (ផ្កាចន្ទ័ ឈើអែម ) យករំលីងសិនចាំបង់ចូល ឆាចូលគ្នាអោយសព្វ ទើបចាក់ទឹកដូងចូល ពេលពុះបន្ថែមទឹកធម្មតា រំងាស់វា ១ ទៅ២ម៉ោង តាមសាច់ផុយរឺមិនផុយ ពេលផុយល្មមហើយ បន្ថែម ការ៉ុត ប្រហិតសាច់គោ ដាក់ទឹកដោះគោខាប់២ស្លាបព្រាផង ភ្លក់មើលល្មមហើយ លើកឡើង បន្លែសណ្ដែកបណ្ដុះ និងត្រកួន សំរាប់ស្រះុ ពេលញាំរៀបសាលាដនៅបាតចាន ទើបដាក់បន្លែស្រុះ ហើយទើប ឆុងមី រឺគុយទាវចូល ហើយទើបដាក់ជី ម្អម ចុងក្រោយដាក់ខ្ទឹមលីងជាកាស្រេច នេះជារបៀបធ្វើរបស់ញុំ របៀបនៃការធ្វើអាស្រយ័តាមផ្ទះនិងតាមតំបន់ដែរ ជួនកាលគេធ្វើ រឺប្រើគ្រឿងផ្សំខុសគ្នាតិច តិច ពីរបៀបធ្វើរបស់ខ្ញុំ អាស្រ័យការដែលយើងចូលចិត្ត ៕ ![42803601_339300076642822_7769676772827725824_n.jpg](https://serey.io/imageupload_data/f96b0b8c43551fe7714413294358fc064311e8b9) ![42804517_339300003309496_3345889474746777600_n.jpg](https://serey.io/imageupload_data/7b22b5136cf533dccf82b762ebabd18c24a77fc4) ![42908355_339300009976162_6842480641716518912_n.jpg](https://serey.io/imageupload_data/2b614cfd85b3cc697e26d4f70196fd3e465665f7) ![42946578_339300089976154_6209122125475741696_n.jpg](https://serey.io/imageupload_data/03ca8de969d1601d12140155a6401c29eaa2548c) ![42969370_339300023309494_7350009909108277248_n.jpg](https://serey.io/imageupload_data/bea6d608644e36224f238bf54f9765d4dd8e3505) Source frome Facebook page មុខម្ហូបខ្មែ

Comments