សម្លម្ជូរព្រលឹត
សម្លម្ជូរព្រលឹត
----------
#គ្រឿងផ្សំ
- ត្រីកំផ្លៀង៣០០ ក្រាម
- ព្រលឹត បកសំបកចេញ រួចកាត់កង់ៗ ៣០០ ក្រាម
- ទឹកត្រី ១ ស្លាបព្រាបាយ
- ទឹកប្រហុក ២ ស្លាបព្រាបាយ
- ក្រសាំង2ផ្លែតូចល្មម
- ទឹក ២ ស្លាបព្រាបាយ
#គ្រឿងសម្ល
- ម្ទេសខ្មាំងក្រៀម ឬ ស្រស់ ៤-៥ គ្រាប់.
- ខ្ទឹមក្រហមហាន់ស្ដើងៗ ៣ មើម.
- គល់ស្លឹកគ្រៃហាន់ល្អិត ២ គល់.
- ស្លឹកក្រូចសើចហាន់ឆ្មារៗ ៣ សន្លឹក.
- អំបិលម៉ដ្ឋ ១/២ ស្លាបព្រាបាយ.
- បុកគ្រឿងសម្លខាងលើចូលគ្នាឲ្យល្អិតសព្វដួសទុកដោយឡែក។
#របៀបធ្វើ
ដំបូងដាក់ទឹកដាំឲ្យពុះ បង់គ្រឿងសម្លបុកខាងលើចូល រួចបង់ត្រីចូលពេលត្រីឆ្អិន ទើបដាក់ព្រលឹត ទឹកប្រហុក ទឹកត្រី និងក្រសាំងចូលភ្លក់ឲ្យដឹងជូរប្រៃ ហើយដួសទទួលទានជាការស្រេច៕




Source frome Facebook page មុខម្ហូបខ្មែ

