របៀបធ្វើប្រហិតត្រីស្លាតឲ្យឆ្ងាញ់ពិសារ!!

S
របៀបធ្វើប្រហិតត្រីស្លាតឲ្យឆ្ងាញ់ពិសារ!! (រៀបចំមុខម្ហូបដោយ:មេចុងភៅ ជួម ជា) #គ្រឿងផ្សំ ------------------- ១- សាច់ត្រីស្លាតកូសរួច ១ គីឡូ ២- អំបិលម៉ត់ ១ ស្លាព្រាតូច ៣- ទឹកត្រជាក់ ៤ ស្លាព្រាបាយ ឬ (ទឹកកកអនាម័យ៣-៤ ដុំ ) ៤- គ្រឿងម្ទេសបុក ៣ - ៤ ខាំ ( បើចង់ក្រហមដាក់ម្ទេសប្លោកក្រៀមបុកចូលជាមួយ) ៥- ពងមាន់ ១ ៦- ទឹកត្រី ៧- ស្កសរ កន្លះស្លាបព្រាបាយ ៨- សណ្កែកគួរហាន់ខ្លីៗតូចៗ ៣ ខាំ ៩- ម្រះព្រៅ ៣ កូនចានតូច ១០- ស្លឹកក្រូចសើចហាន់ជាសសៃឆ្មារ ២ ស្លា ព្រាបាយ។ #របៀបធ្វើ ------------------ ១ - យកសាច់ត្រីដែលកូសរួចមកបុកអោយស្អិត នៅពេលដែលបុកយើងថែមទឹកត្រជាក់លាយជាមួយអំបិល ដាក់បុកលាយជាមួយត្រីផង។ ២/ ពេលដែលបុកសាច់ត្រីស្អិតល្អហើយ យកគ្រឿងបុក ពងមាន់ ស្កសរ ទឹកត្រី ដាក់ចូល រួចហើយច្របល់អោយចូលគ្នា ( រួចយកទៅចៀន ភ្លក់មើលសិន ) តើរសជាតិល្មមហើយឬនៅ ខ្វះខាតអ្វីយើងបន្ថែមបានទៀតតាមការចូលចិត្ត ។ ៣/ នៅពេលដែលច្របល់សាច់ត្រីភ្លក់ល្មមដឹងរសជាតិហើយ ក៏ដាក់ ស្លឹកក្រូច ម្រះព្រៅ សណ្កែកគួ ហើយច្របល់អោយចូលគ្នាម្ដងទៀត ទុកមួយលែកសិន ( ម្រះព្រៅកុំដាក់ទាំងអស់ បែងទុកពាក់កណ្ដាលសម្រាប់បំពងទុករៀបដាក់ចាន ) ។ ៤/ ចូលអ្នកដាក់ប្រេងចៀនអោយច្រើនបន្ទិច បើកភ្លើងអោយក្ដៅល្មម រួចយកម្រះព្រៅទៅបំពងមុនគេ (ទុកទ្រាប់រៀបដាក់ចាន ) រួចហើយ យកប្រហិតទៅប៉ាន់ដុំត្របែតៗល្មម រួចយកទៅចៀន អោយឆ្អិនល្អ រៀបដាក់ចានរួចជាការស្រេច ។ពេលចៀនចូលអ្នកសង្កេតមើលភ្លើងកុំអោយក្ដៅពេក ប្រើភ្លើងក្ដៅល្មមៗបានចៀនប្រហិតឡើងល្អ )។ #របៀបធ្វើទឹកច្រលក់ ---------------- ១- ទឹកខ្មេះ ៤ ស្លាបព្រាបាយ ២- ស្កសរ ៣ ស្លាបព្រាបាយ ៣- អំបិលមួយកន្លះកូនស្លាបព្រាតូច ៤-សណ្ដែកដីលីងបកសំបក បុកអោយបែកតិចៗ ៥- ម្ទេសព៏ណលឿង ហាន់ 1 -2 គ្រាប់ ៦- ត្រសក់ពុសជាពីរហាន់ ( អោយរៀងក្រាស់បន្ទិច)3-4 ផ្លែ ៧-យកទឹកខ្មេះ ស្កសរ អំបិល ចាក់ចូលក្នុងខ្ទះ ហើយបើកភ្លើងកូរអោយរលាយ ទុកអោយពុះមួយសន្ទុះសិន ចាំបិទភ្លើង ចាក់ដាក់កូនចានទុកត្រជាក់ ដាក់ត្រសក់នឹងម្ទេសហាន់ ជាទឹកជ្រលក់រួចជាការស្រេច ។ ---------------------- #បន្ថែម ( នៅពេលដែលកូសសាច់ត្រីរួចយកទៅច្រកថង់ចងមាត់អោយជិតដាក់ត្រាំនឹងទឹកកកអោយវាត្រជាក់ ប្រហែល១ម៉ោងចាំយកមកបុក ជួយអោយប្រហិតត្រីស្វិតលើងល្អ ) ។ ![43788145_344319616140868_7178477664154419200_n.jpg](https://serey.io/imageupload_data/b3348505e02cc57726792fbdc2e6d32b638d82b1) ![43788511_344319622807534_1254164509522657280_n.jpg](https://serey.io/imageupload_data/20e0367a37e670355d6edbc164bd47ec5e70a185) ![43710659_344319629474200_5522135238827835392_n.jpg](https://serey.io/imageupload_data/9f9bcafe49c880cc9c4b9c980436307e34e5750c) Source frome Facebook page មុខម្ហូបខ្មែ

Comments