ឆាក្តៅអន្ទង់

S
ឆាក្តៅអន្ទង់ --------- #គ្រឿងផ្សំ 1- អន្ទង់ ៣ខាំ 2- គ្រឿងបុក (ខ្ទឹមស១មើម ស្លឹកក្រូចសើច ១សន្លឹក ខ្ជាយ១ចំណិត រំដេង១ចំណិត គល់ស្លឹកគ្រៃ២គល់ ម្ទេស១គ្រាប់) 3- ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ 4- ទឹកត្រី កន្លះស្លាបព្រាបាយ 5- ប្រេងឆា ២ស្លាបព្រាបបាយ 6- ស្ករ កន្លះស្លាបព្រាកាហ្វេ 7- ម្រះព្រៅ ទៅតាមការចូលចិត្ដ 8- សណ្ដែកដីឆ្អិន ១ស្លាបព្រាបាយ 9- ម្ទេសហ៊ឹរឱ្យច្រើនគ្រាប់ តែបើមិនចូលចិត្តដាក់មិនបាច់ដាក់ក៏បាន #របៀបរៀបចំគ្រឿងផ្សំ 1- សូមយកអន្ទង់មកលាងជាមួយទឹកអំបិលឱ្យអស់ក្អែលខ្មៅៗឱ្យស្អាត បន្ទាប់មកត្រូវវះយកពោះចេញ ហើយកាត់ជាកង់ៗល្មម។ បន្ទាប់មកត្រូវយកទៅបំពងជាមួយនឹងខ្លាញ់ឱ្យឆ្អិនល្មម មិនត្រូវឱ្យបែកសាច់អន្ទង់នោះទេ បន្ទាប់មកត្រូវដួសទុកដោយឡែក។ 2- ខ្ទឹមសចែកជាពីយកទៅចិញ្ច្រាំកុំឱ្យម៉ដ្ដពេកមួយចំហៀង និងយកទៅបុកជាមួយគ្រឿងមួយចំហៀង 3- ម្ទេសហាន់ជាចំណិតវែងៗ 4- សណ្ដែកដីយកទៅបុកកុំឱ្យម៉ដ្ឋពេក 5- ម្រះព្រៅបេះយកតែស្លឹកហើយយកទៅលាងទឹកឱ្យស្អាត 6- ស្លឹកក្រូចសើច រំដេង ខ្ជាយ គល់ស្លឹកគ្រៃលាងទឹកឱ្យស្អាតយកទៅហាន់ស្ដើងៗ ហើយបុកចូលគ្នាឱ្យម៉ដ្ដ បន្ទាប់មកដាក់ខ្ទឹមសចូលហើយបុកចូលគ្នាឱ្យម៉ដ្ដម្ដងទៀត។ #វិធីធ្វើ 1- ជាដំបូងដាំខ្ទះឱ្យក្ដៅហើយដាក់ប្រេងឆាឱ្យ ក្ដៅ បន្ទាប់មកដាក់ខ្ទឹមសដែលចិញ្ច្រាំ និងម្ទេសចូលឆាឱ្យឡើងជើងអង្ក្រងល្មម បន្ទាប់មកដាក់គ្រឿងបុកចូលឆាឱ្យឈ្ងុយ ហើយដាក់អន្ទង់ចូលរួចដាក់ម្ទេសហ៊ឹរចូល 2- បន្ទាប់មកត្រូវដាក់ស្ករស ទឹកត្រី និងម្សៅស៊ុបរួចភ្លក្សមើលទើបដាក់សណ្ដែកដីរួមទាំងម្រះព្រៅចូល រួចដួសដាក់ចានជាការស្រេច។ *** ទទួលទានបានជាមួយបាយស ឬអាចធ្វើជាគ្រឿងក្លែមក៏បាន ![40094941_325810044658492_3944304171427037184_n.jpg](https://serey.io/imageupload_data/8e6fa802382a17c3181fef0af011345140ea13e2) ![40102929_325810101325153_1618584835251503104_n.jpg](https://serey.io/imageupload_data/25753fffee2f8ec5fdbd47bf9d55368607a3fe19) ![40103463_325810064658490_4029182345922740224_n.jpg](https://serey.io/imageupload_data/f9e685f17adff83877abb352920983a91038eeea) ![40257913_325810057991824_2074560420483432448_n (1).jpg](https://serey.io/imageupload_data/c440061745905bea23b52da959b3b171473f9863) ![40257913_325810057991824_2074560420483432448_n.jpg](https://serey.io/imageupload_data/c440061745905bea23b52da959b3b171473f9863) ![40285063_325810117991818_2973684439189553152_n.jpg](https://serey.io/imageupload_data/a04b48e382d86afc81172ea55ae858e23696d439) Source frome Facebook page មុខម្ហូបខ្មែ

Comments