#របៀបធ្វើ ស៊ុបទាត្រកួន

S
#របៀបធ្វើ ស៊ុបទាត្រកួន #គ្រឿងផ្សំ - ម្ទេសឆ្អើរ ចិញ្រ្ចាំអោយម៉ត់ - កាពិ - ខ្ទឹមស ចិញ្រ្ចាំអោយម៉ត់ - ខ្ទិះដូង 1/2 លីត្រ - ទា 3 kg (កាត់ជាដុំៗតូចល្មម) - ទឹកត្រី 5 ស្លាបព្រាបាយ - អំបិល 1 ស្លាបព្រាបាយ - ស្ករ 6 ស្លាបព្រាបាយ - ម្សៅស៊ុប 2 ស្លាបព្រាបាយ - អំបិល 1 ស្លាបព្រាបាយ - ប្រេងឆា 4 ស្លាបព្រាបាយ - ជីវ៉ាន់ស៊ុយ - ត្រូវ កាត់ដុំៗ #វិធីធ្វើ: 1- សាច់ទាកាប់ជាដុំៗ រួចយកទៅប្រលាក់ជាមួយខ្ទឹមស ជីវ៉ាន់ស៊ុយ និងគ្រឿងផ្សំទាំងអស់ និងតៅហ៊ូ ប្រលាក់ឱ្យសព្វទុកមួយអន្លើ។ 2- យកត្រាវយកទៅចៀនឱ្យឡើងក្រឡាក្រហមល្អ រួចទុកមួយអន្លើ 3- ដាំខ្ទះអោយក្តៅ ដាក់ប្រេងឆាចូលរួចខ្ទឹមសចិញ្រ្ចាំនឹងម្ទេសឆ្អើរចិញ្រ្ចាំឆាអោយក្រហមល្អ រួចសឹមដាក់កាពិ ឆាអោយសព្វល្អ ទើបដាក់សាច់ឆាច្របល់ឲ្យសព្វ 4- ក្រោយមកដាក់ខ្ទិះដូងចូល រំងាស់រួចដាក់ទឹករំងាស់អោយឆ្អិនល្អរួចដាក់ត្រាវចៀន។ #គ្រឿងផ្សំ ទឹកតៅហ៊ូសម្រាប់ញ៉ាំជាមួយស៊ុបទាត្រកួន - តៅហ៊ូ - ខ្ទឹមស 10 កំពិស - ស្ករ 5 ស្លាបព្រាបាយ - បីចេង - ទឹកក្រូចឆ្មា 4-5 ស្លាបព្រាបាយ - ម្ទេស #វិធីធ្វើ - ចិញ្រ្ចាំខ្ទឹមស និងម្ទេសអោយម៉ត់ - យកតៅហ៊ូដាក់ក្នុងចាន ច្របល់អោយម៉ត់ សឹមដាក់ស្ករ ប៊ិចេង ទឹកក្រូចឆ្មា ខ្ទឹមស ម្ទេស កូរអោយសព្វ ថែមថយគ្រឿងផ្សំតាមចំនូលចិត្ត។ #ការរៀបចំស៊ុបទាត្រកួន - ដួសទឹកស៊ុបទាដាក់ក្នុងកូនឆ្នាំមួយ ដាំអោយពុះ សឹមដាក់បន្លែមីឬនំបញ្ចុកតាមការចូលចិត្ត ៕ ![43532504_343980656174764_3965058866445549568_n.jpg](https://serey.io/imageupload_data/24362a0e733e7abc71e2d9f606cec28bddfda5ab) ![43662662_343980526174777_6106221817234456576_n.jpg](https://serey.io/imageupload_data/3acffc2f93062af904f4d40f95f9b6ac9f6c19b1) ![43569480_343980556174774_8826259309127008256_n.jpg](https://serey.io/imageupload_data/6a4850f54219a6a732e5712318f33ebc50b4b6dd) ![43532504_343980656174764_3965058866445549568_n.jpg](https://serey.io/imageupload_data/24362a0e733e7abc71e2d9f606cec28bddfda5ab)

Comments