ស្ងោរម្រះ ឆ្ងាញ់តើ ញាំទៅត្រជាក់ដល់ក្នុងចិត្តទៀត 😆😆
ស្ងោរម្រះ ឆ្ងាញ់តើ ញាំទៅត្រជាក់ដល់ក្នុងចិត្តទៀត 😆😆
អ្នកណាចូលចិត្តញាំម្រះ ? 😋😋
អ្នកណាក៏ចេះដែរស្ងោរម្រះ គ្រាន់វិធីធ្វើខុសគ្នាតិចៗ
ឥលូវមកមើលការធ្វើរបស់ខ្ញុំ
គ្រឿងផ្សំ :
_ ម្រះ តូចៗល្មម
_សាច់ជ្រូកស្មារមុខ រឺបីជាន់ ចិញ្រ្ចាំអោយម៉ត់
_បង្គាក្រៀម ដាក់ចិញ្រ្ចាំលាយ១សាច់
_ ឆៃប៉ូវប្រៃ១ ដុំ (មិនដាក់ក៏បានដែរ )
_ដុំសុ៑បមាន់
_ផ្សិតក្រៀម ដាក់ត្រាំទឹកអោយរីក កាត់ទងចោល ច្របាច់ទឹកចេញ ហើយដាក់បំពង
_ជីវ៉ាន់សុ៑យ ស្លឹកខ្ទឹម ខ្ទឹមស ការ៉ុត
វិធីធ្វើ :
👉 ម្រះកាត់កង់ៗ ខ្វេះយកគ្រាប់ចេញអោយស្អាត បើមិនចង់ល្វីងពេក ដាំទឹកពុះស្រុះ ៥នាទី ដាក់អំបិល១ចឹបផង ហើយស្រង់លាងទឹក
បើចង់រក្សារសជាតិល្វីងរបស់វា មិនបាច់ស្រុះទេ ។
សាច់ជ្រូកចិញ្រ្ចាំ ដាក់លាយគ្រឿង អំបិលតិច ម្សៅសុ៑បខ្នរតិច ម្រេចតិច ប្រេងខ្យងតិច ទឹកត្រីតិច ស្ករសតិច ដាក់តិចៗទាំងអស់ ស្លឹកខ្ទឹមហាន់ លាយបង្គាចិញ្រ្ចាំខ្លះ ច្របល់គ្រឿងចូលគ្នា យកញាត់ក្នុងម្រះ
ហើយធ្វើអោយសល់ខ្លះ លុញមូលៗ ដូចប្រហិត ។
👉ដាំទឹកអោយពុះ ដាក់គ្រឿងផ្សំ អំបិល ទឹកត្រី ស្ករសតិច ដុំសុ៑ប ខ្ទឹមស បាន៥នាទី ទើបដាក់ម្រះចូល ឆៃប៉ូវប្រៃដាក់ទាំងមូល ដាក់ផ្សិតប៉ពង ការ៉ុតផង បានប្រហែល១៥នាទី ភ្លក់មើលតាមចំនូលចិត្ត រសជាតិកុំអោយប្រៃ អោយលមៗ ពេលរៀបញាំបង់ស្លឹកខ្ទឹម និងជីវ៉ាន់សុ៑យ ៕




Source frome Facebook page មុខម្ហូបខ្មែ

