របៀបធ្វើ គ្រឿងក្នុងស្ងោរទឹកត្រីផ្អែម

S
របៀបធ្វើ គ្រឿងក្នុងស្ងោរទឹកត្រីផ្អែម --------------------- ‪#គ្រឿងផ្សំ‬ - គ្រឿងក្នុងជ្រូក - សណ្តែកដីលីង ១ខាំ - ខ្ទឹមក្រហម ២ដុំ - ខ្ទឹមស ៥កំពិល - ស្ករស ២ស្លាបព្រាបាយ - ស្ករត្នោត ១ស្លាបព្រាបាយ - ទឹកត្រី ៥ស្លាបព្រាបាយ - ម្ទេស តាមចំនូលចិត្ត - ក្រូចឆ្មារ ២ផ្លែ - ទឹកក្រូចឆ្មារ ៣ស្លាបព្រាបាយ - ទឹកឆ្អឹន ៤ស្លាបព្រាបាយ - បន្លែ ស្លឹកជី ត្រសក់ សាឡាដ សណ្តែកបណ្តុះ ‪#របៀបធ្វើ‬ - ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ទឹកក្រូចឆ្មារពីរបីតំណក់ ដាក់គ្រឿងក្នុងជ្រូកចូលស្ងោរអោយឆ្អិន រូចហាន់តូចៗល្មម។ - លាងបន្លែអោយស្អាត រួចរៀបដាក់ចានមួយ ទុកញុាំជាមួយទឹកត្រី និងសាច់។ ‪#របៀបធ្វើទឹកត្រីផ្អែម‬ - បុកសណ្តែកដី ម្ទេស ខ្ទឹមស ២កំពិស និងខ្ទឹមក្រហម ១ដុំ ចូលគ្នាអោយម៉ត់។ - លាយសណ្តែកដី ទឹកក្រូចឆ្មារ ២ស្លាបព្រាបាយ ទឹកត្រី ២ស្លាប់ព្រាបាយ និងស្ករត្នោត ចូលគ្នាអោយសព្វ ដាក់ទឹកឆ្អិនចូល ភ្លក្សរសជាតិតាមចូលចិត្ត (ប្រៃ ផ្អែម)។ ‪#របៀបធ្វើទឹកត្រីហិល‬ - ហាន់ខ្ទឹមស ៣កំពិស ខ្ទឹមក្រហម ១ដុំ និងម្ទេស ល្អិតៗ រួចលាយជាមួយ ទឹកត្រី ៣ស្លាបព្រាបាយ ស្ករស ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ចូលគ្នាអោយសព្វ។ - ចិតសម្បកក្រូចឆ្មារចេញអោយអស់ រូចឆ្កឹះយកតែសាច់ក្រូច លាយជាមួយទឹកត្រី ភ្លក្សរសជាតិតាមចំនូលចិត្ត។ ![43738828_344542696118560_6934081668391108608_n.jpg](https://serey.io/imageupload_data/f2df6d8694b1c6d00891ae66e2a316de84b134ad) ![43734317_344542689451894_8499864764116107264_n.jpg](https://serey.io/imageupload_data/fb061e0f4b3a43addb953455aa95772ba39a583d) ![43879735_344542716118558_5958407592869888000_n.jpg](https://serey.io/imageupload_data/344fe9890b7334ecb0fc95ff3cfe9faa254da2e6) Source frome Facebook page មុខម្ហូបខ្មែ

Comments