មុខម្ហូបពោះវៀនតាន់បំពងខ្ទឹមម្រេច

S
មុខម្ហូបពោះវៀនតាន់បំពងខ្ទឹមម្រេច --------------- #គ្រឿងផ្សំ ----------------- ១. ពោះវៀនតាន់ ៥ ខាំ ២. ខ្ទឹមសរ បុកអោយបែកតិចៗ ២ ស្លាបព្រាបាយ ៣. ប្រេងខ្យង ១ ១/២ ស្លាបព្រាបាយ ៤. ទឹកត្រី ១ ១/២ ស្លាបព្រាបាយ ៥. ស្កសរ ១ កូនស្លាបព្រា ៦. ម្រេចម៉ត់ ២ កូនស្លាបព្រា ៧. ម្សៅស្រួយ សម្រាប់បំពង ២ ស្លាបព្រាបាយ ៨. អំបិលម៉ត់ ១ ស្លាបព្រាបាយ (ទុកសម្រាប់លាងពោះវៀនតាន់) ៩. ខ្លាញ់សម្រាប់បំពង ---------------------- #របៀបធ្វើ ------------------------ ១. យកពោះវៀនតាន់ជ្រូកទៅច្របាច់ជាមួយ អំបិលសិន ហើយយកទៅលាងទឹកចេញ(ច្របាច់លាងរបៀបនេះអោយគ្រប់ ២ - ៣ ដង ) លាងអោយស្អាត បន្ទាប់មកដាក់ទឹកនឹងឆ្នាំងដាំអោយពុះ រួចយកពោះវៀនតាន់ដែល យើងលាងរួចហើយ យកទៅស្ងោរ ព្រមដាក់អំបិលចូលទៅក្នុងឆ្នាំងផង ហើយស្ងោរប្រហែលរយៈពេល ៣០ - ៤៥នាទី ។ ២. នៅពេលស្ងោរពោះវៀនតាន់រួចហើយ ដួសចេញ ទុកអោយត្រជាក់ បន្ទាប់មកយកទៅហាន់អោយខ្លី ល្មមមួយមាត់ ។ ៣. យកពោះវៀនតាន់ ដាក់ចូលក្នុងចានដែកមួយបន្ទាប់មកនាំ គ្រឿងផ្សំដែលយើងត្រៀមទុកយកមកប្រឡាក់ មានដូចជា # ប្រេងខ្យង ស្កសរ ទឹកត្រី ម្រេចម៉ត់ នឹង ខ្ទឹមសរបុកប្រឡាក់អោយចូលគ្នា ទុកវាប្រហែល ១៥ នាទី ដើម្បីអោយចូលជាតិ (កុំភ្លេចនៅពេល ដែលប្រឡាក់ភ្លក់មើលរសជាតិសិនខ្វះខាតអ្វីយើងថែមថយតាមហ្នឹង )។ ៤. នៅពេលប្រឡាក់គ្រប់នាទីហើយ យកម្សៅស្រួចមកប្រឡាក់ជាមួយ ពោះវៀនតាន់អោយសព្វម្ដងទៀត(ដោយមិនបាច់លាយទឹក )។ ៥. តាំងខ្ទះ ចាក់ខ្លាញ់បើកភ្លើងទុកអោយក្ដៅសិន រួចយកពោះវៀនតាន់ដែលប្រឡាក់ម្សៅ យកទៅបំពង នៅពេលដែលកំពុងបំពង ត្រូវកូរត្រឡប់រឿយៗ។ ចាំសង្គេត ពេលណាឃើញខ្ទឹមដែលអណ្ដែត លឿង អោយដួសមុនសិន ។ ហើយបំពងពោះវៀនតាន់អោយក្រហមស្រួយល្អ ចាត់រៀបដាក់ ចានរោយខ្ទឹមបំពងរួចជាការស្រេច ៕ ![43725950_344137912825705_7212095322367983616_n.jpg](https://serey.io/imageupload_data/87c7f18552aba29b453a73102e7e40e0b8e0e310) ![43659309_344137906159039_6833154481010507776_n.jpg](https://serey.io/imageupload_data/13ca5028edc1b1da5bdec311f772d736dd4db3d6) ![43677298_344137869492376_2172226147138404352_n.jpg](https://serey.io/imageupload_data/63aacfd9f2c13b79e097ed4b7775df0666721115) ![43763431_344137842825712_7053685314899935232_n.jpg](https://serey.io/imageupload_data/e21d90c049527e7ca65b619b308332557d34fac8) ![43636883_344137849492378_8535095268448665600_n.jpg](https://serey.io/imageupload_data/f42ad505f8ed5b1a2fe82f2bb4291e2a2eefac9a)

Comments