បច្ចេកទេសថ្មី ដាំបន្លែនៅលើដើមចេក ងាយស្រួលមិនបាច់ស្រោចទឹក

១. វត្ថុធាតុដើមដែលត្រូវមាន៖
គ្រាប់ពូជបន្លែដែលត្រូវដាំ
ថង់ប្លាស្ទិច ឬថាសសម្រាប់បណ្តុះកូន
អង្កាម ផេះ ដីខ្សាច់ កំទេចស្លឹកឈើងាប់
លាមកសត្វស្ងួត / ជីកំប៉ុស
ដើមចេក (រើសយកដើមធំ)។
២. ការបណ្តុះកូន៖
លាយអង្កាម ផេះ ដីខ្សាច់ កំទេចស្លឹកឈើងាប់ និងជីកំប៉ុស ជាល្បាយសម្រាប់ធ្វើជាដីសម្រាប់បណ្តុះកូន
យកគ្រាប់ពូជទៅបណ្តុះក្នុងកូចថង់ប្លាស្ទិចរួចយកជីកំប៉ុស្ត ដីខ្សាច់ និងស្លឹកឈើផ្សេងៗលាយចូលគ្នារួចច្រកចូលក្នុងថង់នោះ
រក្សាថង់បណ្តុះកូនពូជនេះនៅកន្លែងត្រជាក់មានម្លប់ រួចស្រោចទឹកមួយថ្ងៃម្តងនៅពេលព្រឹក
នៅពេលកូនបន្លែមានអាយុ ១០-១៤ថ្ងៃ យើងត្រូវកាត់យកថងនោះចេញសម្រាប់យកមកដាំ។
៣. វិធីដាំ៖
ជ្រើសរើសដើមចេកដែលមានទំហំធំ រួចយកកូនកាំបិតចោះរន្ធមានទំហំ ៦ស.ម ជម្រៅ ៨ស.ម ឬចោះរន្ធទៅតាមទំហំនៃថង់ដែលយើងបានបណ្តុះកូនរួច ហើយចំនួនរន្ធត្រូវសមាមាត្រទៅនឹងទំហំដើមចេក។
បន្ទាប់ពីដាំរួចត្រូវស្រោចទឹកតែមួយថ្ងៃដំបូងទេ ព្រោះនៅក្នុងដើមចេកមានធាតុទឹកគ្រប់គ្រាន់សម្រាប់ ចិញ្ចឹមបន្លែ រួចរក្សានៅកន្លែងដែលម្លប់ និងត្រជាក់។
ប្រភេទបន្លែដែលអាចដាំបានមានដូចជាៈ សាលាដ ស្ពៃ ត្រកួន និងប្រភេទបន្លែស្លឹកផ្សេងទៀតដែល មិនសូវត្រូវការពន្លឺថ្ងៃច្រើន និងមានអាយុមិនលើសពី ៤០ថ្ងៃ ព្រោះបើលើសពីនេះដើមចេកនឹងស្ងួត និងអស់ជីវជាតិសម្រាប់ចិញ្ចឹមបន្លែ។
នៅក្នុងដើមចេកសំបូរទៅដោយសារធាតុប៉ូតាស្យូមខ្ពស់ ដែលធ្វើអោយបន្លែមានរសជាតិឆ្ងាញ់៕







Source Frome: http://reakreay.com


