រកឃើញហើយ!! ដើមគូឆាយ អាចព្យាបាលជំងឺងាប់លិង្គបានដោយវិធីងាយៗនេះសោះជួយស៊ែរផងបងប្អូន

គូឆាយត្រូវបានគេស្គាល់ថា ជាបន្លែម្យ៉ាង ដែលអាចជួយព្យាបាលជំងឺងាប់លិង្គបុរស ប៉ុន្តែមិនទាន់មាននណាម្នាក់ដឹងពីវិធីបរិភោគ ដើម្បីព្យាបាលជំងឺនេះឲ្យបានត្រឹមត្រូវនៅឡើយទេ។
គូឆាយគឺជាបន្លែម្យ៉ាងដែលសម្បូរទៅដោយសារធាតុចិញ្ចឹម រួមទាំងជាតិស្ករ, ប្រូតេអ៊ីន, ជាតិខ្លាញ់, Carotene, វីតាមីន B, C, ជាតិសសៃ, កាល់ស្យូម, ផូស្វ័រ, ជាតិដែក… ហើយវាក៏មានសមត្ថភាពពិសេសប្រឆាំងនេះការលាក វេត្រាណូ ដែល។ បន្លែមួយប្រភេទនេះមានលក្ខណៈទន់ ក្លិនឈ្ងុយ ជាពិសេសរស់ជាតិហឺរតិចៗ ដើម្បីឲ្យកាន់តែមានភាពងាយស្រួលក្នុងការបរិភោគ គេប្រើវាជាគ្រឿងទេស ឬជាបន្លែនៅក្នុងម្ហូប។
![11953362_733779223432308_1334846055907542950_o.jpg]
(https://serey.io/imageupload_data/78d5d3147c2aec5a24a938f3f04e0e175dde40d6)
បើយោងតាមផ្នែកឪសថបុរាណ កាឆាយមានលក្ខណៈសម្បត្តិហឺរ, ផ្អែម, ក្តៅ និងត្រូវបានគេប្រើដើម្បីគ្រប់គ្រង់ឡើងវិញនូវការខូចខាតនៃសរី រាង្គមនុស្ស។ ជាមួយនឹងការខ្សោយមុខងារតំរងនោម, ងាប់លិង្គ, ការឈឺចាប់ អ្នកអាចផ្សំវាជាមួយនឹងសារធាតុផ្សេងៗទៀតដើម្បីឲ្យកាន់តែមាន ប្រសិទ្ធិភាពក្នុងការព្យាបាល។ ក្នុងការផ្សំអ្នកត្រូវយកខ្ទឹមក្រហម ២៥០ ក្រាម, ផ្លែវ៉ុលណាត់ (walnuts) ៦០ ក្រាម, ប្រេងល្ង យកទៅចម្អិន រួចបរិភោគជារៀងរាល់ថ្ងៃ ក្នុងរយៈពេលមួយខែនឹងមានប្រសិទ្ធិភាព។ ម្យ៉ាងទៀតលោកអ្នកអាចយកអង្ករ ១០០ ក្រាម ស្លឹកគូឆាយ ៦០ ក្រាម មកបបរសម្រាប់បរិភោគ នៅពេលថ្ងៃត្រង់ជារៀងរាល់ថ្ងៃ ចាប់ពី ១ ខែទៅ ៦ ខែ ឬបរិភោគបន្តទៀតដើម្បីទទួលអត្ថប្រយោជន៍កាន់តែច្រើន។

ការស្រាវជ្រាវក្នុងសម័យទំនើបនេះក៏បានបង្ហាញផងដែលថា បន្លែដែលមានជាតិសសៃខ្ពស់ និងគូឆាយគួរតែមានឥទ្ធិពលទៅលើការរំលាយអាហារ, លើកកម្ពស់សមត្ថភាពពោះវៀន, បង្ការជំងឺទល់លាមក និងពុកឆ្អឹង។ ជាតិសសៃនៅក្នុងបន្លែក៏មានសមត្ថភាពរក្សាតុល្យភាពបាក់តេរីនៅក្នុង ពោះវៀន ព្រមទាំងកាត់បន្ថយផលប៉ះពាល់នៃជំងីមហារីកពោះវៀន។ លើសពីនេះទៅទៀតបន្លែគូឆាយត្រូវបានគេប្រើដើម្បីព្យាបាលជំងឺលើស ឈាម និងជំងឺផ្សេងៗទៀត។

ចំណាំ៖ មិនបរិភោគូឆាយច្រើនពេកទេព្រោះគុណសម្បត្តិរបស់វា ក៏អាចប្រែក្លាយទៅជាគុណវិប្បត្តិដែរ។ ការបរិភោគច្រើនពេកអាចបណ្តោលឲ្យក្តៅក្នុង, កើតមុន និងជំងឺភ្នែក តាមឪសថស្ថានបុរាណបានណែនាំថាមិនគួរប្រើប្រាស់បន្លែនេះជាមួយ នឹងទឹកឃ្មុំ ឬសាច់គោទេ។

តើគូឆាយអាចផ្តល់នូវអត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាពរបស់មនុស្ស?
បន្លែបៃតងទាំងអស់សុទ្ធតែផ្តល់គុណប្រយោជន៍ជាច្រើនសម្រាប់សុខភាពរបស់មនុស្ស ទាំងកោសិកា សរីរាង្គផ្នែកខាង ក្រៅ និងកោសិកាសរីរាង្គផ្នែកខាងក្នុង ក្នុងនោះគូឆាយក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវអត្ថប្រយោជន៍សម្រាប់សុខភាពរបស់មនុស្សផងដែរ។
គូឆាយមានរស់ជាតិផ្អែមស្រាលនៅខាង ក្នុង ហើយយើងអាចយកវាទៅធ្វើអាហារជាច្រើនប្រភេទដូចជា ឆាស្លឹកគូឆាយ ឬ យកទៅធ្វើនំគូឆាយដោយប្រើស្លឹកសំប៉ែតៗ របស់វាជាដើម។

ផ្អែកតាមការស្រាវជ្រាវមួយបានបង្ហាញឲ្យដឹងថានៅតាមបណ្តោយនៃស្លឹកពណ៌បៃតងស្រស់របស់គូឆាយសម្បូរទៅដោយ សារជាតិកាលស្យូម និងជាតិ ផូស្វ័រដែលជាសារជាតិសំខាន់សម្រាប់ការថែបំប៉ន ឆ្អឹង ធ្វើឲ្យឆ្អឹងរឹងមាំ និងការពារមិនឲ្យជំងឺ ឆ្អឹងស្ពោត ឬពុកឆ្អឹងជាដើម។ ក្រៅពីសារជាតិដែលមានប្រយោជន៍សម្រាប់ឆ្អឹងនោះ នៅក្នុងស្លឹកគូឆាយក៏មានវីតាមីនមួយចំនួន ផងដែរដូចជា វីតាមីន B វីតាមីន C រួមទាំងជាតិដែកដ៏មានប្រយោជន៍សម្រាប់ការពារកុំឲ្យមានភាពស្លេកស្លាំង ឬជំងឺបាត់គ្រាប់ឈាមក្រហមជាដើមផងដែរ។ ជាពិសេសវាមានសារៈសំខាន់ដែលរាងកាយត្រូវការ ដើម្បីផលិតវីតាមីន A គឺសារជាតិ បេតាខេរ៉ូ ទីន ដែលគេមានជំនឿថាអាចជួយការពារ និងប្រឆាំងទៅនឹងជំងឺមហារីកបាន។

លើសពីនេះទៅទៀតស្លឹកគូឆាយក៏ត្រូវបានអ្នកស្រាវជ្រាវចាត់ទុកថាជាឱសថសម្រាប់បំប៉នសុខភាពផ្លូវភេទ ចំណែកសារជាតិ ផ្អែមដែលមាននៅក្នុងដើមគូឆាយ ក៏បានជួយដល់បង្គ្រប់ជាតិស្ករនៅក្នុងសារពាង្គកាយ មនុស្ស ព្រមទាំងមិនមានផលប៉ះ ពាល់អាក្រក់ទៅដល់អ្នកដែលមានជំងឺទឹកនោមផ្អែមផងដែរ៕
Source Frome: http://reakreay.com

