#របៀបធ្វើបង្អែមគ្រាប់ខ្នុរ

S
#របៀបធ្វើបង្អែមគ្រាប់ខ្នុរ #គ្រឿងផ្សំ៖ ១. សណ្ដែកលឿង ១កូនចានចង្កឹះ ២. ស្ករស,ខ្ទិះដូង ៣.ពងទា៦គ្រាប់ ៤. ទឹក #វិធីធ្វើ៖ - សណ្ដែកយកទៅត្រាំទឹករយះពេល ៣ម៉ោងរួចហើយលាងទឹកអោយស្អាតយកទៅចំហ៊ុយរយះពេល១៥នាទី - ស្ករសកន្លះកូនចានចង្កឹះ ខ្ទិះដូងកន្លះកូនចានចង្កឹះ លាយជាមួយសណ្ដែកកូរចូលគ្នាអោយម៉ត់(ដាក់ក្នុងម៉ាស៊ីនទឹកក្រឡុកក៏បាន) - ដាក់ខ្ទះបើកភ្លើងមធ្យម បន្ទាប់មកយកសណ្ដែកចាក់ចូលកូរអោយស្ងូត រួចលុញជារាងគ្រាប់ខ្នុរទុកមួយអន្លើសិន - យកពងទាគោះយកតែពងលឿងសុទ្ធ បន្ទាប់មកចាប់ផ្ដើមធ្វើទឹកស្ករយកខ្ទះបើកភ្លើងចាក់ស្ករចំនួន២កូនចានចង្កឹះលាយជាមួយទឹក២កែវ បន្ទាប់មកទៀតយកគ្រាប់ខ្នុរប្រលាក់ជាមួយពងទាដាក់ចូលក្នុងទឹកស្កររហូតដល់ទឹកស្ករពុះទើបស្រង់គ្រាប់ខ្នុរចេញ រួចជាស្រេច។ ![43061481_340335186539311_5746897130899898368_n.jpg](https://serey.io/imageupload_data/d65c743993397ddecd01efe3c174263cfc26007d) ![43133256_340335179872645_3447991932683288576_n.jpg](https://serey.io/imageupload_data/d2b0de3ba584c1f4e3dde2cda49952e051d182fd) ![42988333_340335159872647_6312170897851547648_n.jpg](https://serey.io/imageupload_data/0acf8dd98b5ebdb176f4819ece8d62a78936ef03) Source frome Facebook page មុខម្ហូបខ្មែ

Comments