របៀបធ្វើ ខ្យងស្ងោទឹកប្រហុក

S
របៀបធ្វើ ខ្យងស្ងោទឹកប្រហុក #គ្រឿងផ្សំ - ខ្យងស្រែ - ប្រហុក ១ ស្លាបព្រាបាយកន្លះ (ចិញ្ច្រាំឱ្យម៉ដ្ឋ) - គល់ស្លឹកគ្រៃ ៥ ស្លាបព្រាបាយ (ឬតាមចំណូលចិត)ហាន់ហើយ - ខ្ទឹមស ៥ កំពឹស - ផ្លែម្ទេសទុំ ៣ ផ្លែ ឬច្រើនតាមចំណូលចិត្តចិតតូចៗ - ខ្ទឹមស និងម្ទេសបុកជាមួយគ្នាឲ្យម៉ត់ - ខ្ទឹមក្រហម ៣ មើមចិតតូចៗ - ទឹកក្រូចឆ្មារ ២ ស្លាបព្រាបាយ - ស្លឹកក្រូចសើច ២ សន្លឹកហាន់តូចៗ - រំដេង ១ ស្លាបព្រាបាយចិតឲ្យតូចៗ - ទឹកឆ្អិន កន្លះចានចង្កឹះ - ស្ករស ដាក់ក៏បានមិនដាក់ក៏បានតាមចំណូលចិត្ត #របៀបធ្វើទឹកប្រហុក - អ្នកត្រូវយកចានមួយមកដាក់ ប្រហុកដែលចញ្ច្រាំរួច ទឹកក្រូចឆ្មារ ខ្ទឹមស ម្ទេសបុក រំដេង គល់ស្លឹកគ្រៃ ខ្ទឹមក្រហម ស្លឹកក្រូចសើច និងទឹកឆ្អិន (បើចង់អោយមានពណ័ស ដាក់ទឹកដោះគោឆៅបន្តិច) កូរបញ្ចូលគ្នាឲ្យសព្វ ភ្លក់មើលតាមចំណូលចិត្ត (ភាគច្រើនរស់ជាតិរបស់វា គេធ្វើជូរ ប្រៃ ហឹល)។ #របៀបធ្វើ - ដាំទឹកអោយពុះ (ទឹកបន្តិច) ដាក់រំដេងបន្តិច ស្លឹកក្រូចសើចពីរបីសន្លឹក គល់ស្លឹកគ្រៃដំអោយបែក ២គល់ អំបិល ប៊ីចេង និង ស្ករ មួយមុខបន្តិច ដាក់ខ្យងស្ងោរប្រហែល ១០ ទៅ ១៥នាទី។ - ពេលញុំាំឆ្កិះយកសាច់ខ្យង ជ្រលក់ជាមួយទឹកប្រហុក ជាការស្រេច ៕ ![43758121_344275729478590_876243538214387712_n.jpg](https://serey.io/imageupload_data/74d975ab4a229d8f725c2cbe3a62829bbd412977) ![43691982_344275802811916_6475878086054248448_n.jpg](https://serey.io/imageupload_data/51a8579dcd7b89a6c9335f5c91c08ebee8d2b523) Source frome Facebook page មុខម្ហូបខ្មែ

Comments

sarith71
ទំនងឆ្ងាញ់ខ្លាំងណាស់បង