ផ្លែទៀបខ្មែរយើងមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ សូម្បីតែស្លឹកវាក៏មានអត្ថប្រយោជន៍

S
![28-08-2018p2-696x362.jpg](https://serey.io/imageupload_data/1493f107bf1de13840acfb3ce2f24625b50e2f23) ផ្លែទៀបខ្មែរយើងមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានគុណប្រយោជន៍ជាច្រើនដល់សុខភាពទៀតផង។ យ៉ាងណាមិញ ប្រហែលជាមានមនុស្សភាគច្រើនមិនបានដឹងថា ស្លឹករបស់វាក៏ផ្តល់ផលប្រយោជន៍ជាពិសេសសម្រាប់សុខភាពយើងផងដែរ។អត្ថប្រយោជន៍របស់ស្លឹកទៀបខ្មែរ ចំពោះសុខភាព គឺមានតាមវិធីផ្សេងៗពីគ្នាដូចជា៖ ១.ជំងឺមហារីក នៅក្នុងនេះដែរ ស្លឹកទៀបខ្មែរវាមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងថែមទាំងប្រឆាំងទៅនឹងការរលាកផងដែរ។ ហេតុដូចនេះហើយវាល្អចំពោះការកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ម្យ៉ាងវិញទៀតដើម្បីទទួលបានអត្ថប្រយោជន៍នេះ ជាទូទៅស្លឹកទៀបខ្មែរត្រូវបានគេយកវាធ្វើជាតែ។ ![8-31.jpg](https://serey.io/imageupload_data/76eb282c8bd4c7c7dd1f2a5ac49ceaa6bb96eb78) ២.គ្រុនក្តៅ និងអាការឈឺពោះ នៅពេលដែលមានអាការគ្រុន ឬក្តៅខ្លួន និងមានអាការចុកពោះនោះ អ្វីដែលអ្នកត្រូវធ្វើដើម្បីបញ្ចុះកំដៅ ក៏ដូចជាបំបាត់ការឈឺពោះនោះគឺ៖ ![10-74.jpg](https://serey.io/imageupload_data/b41c534c835eef06cf4e17352e437e12cbb509de) –យកស្លឹកទៀបខ្មែរដែលស្ងួត ៣ ទៅ ៤សន្លឹក លាងទឹកឲ្យស្អាត បន្ទាប់មកដាក់ទៅក្នុងទឹកដាំពុះ(ទឹកក្តៅ) ១កែវ –រួចទុកវាប្រហែល ៣ ទៅ ៤នាទី បន្ទាប់មកទើបអ្នកអាចផឹកទឹកតែស្លឹកទៀបនេះបាន។ ៣.ជួយដល់ការគ្រេច ថ្លោះ និងការរលាកសន្លាក់ ជាទូទៅប្រសិនបើ កដៃ ឬកជើងរបស់អ្នកមានការគ្រេច ថ្លោះកើតឡើង និងមានបញ្ហាឈឺសន្លាក់ជង្គង់ ស្មា និងកែងដៃឡើងហើម ឈឺចាប់ជាដើមនោះអ្វីដែលអ្នកត្រូវធ្វើគឺ៖ -យកស្លឹកទៀប ៣សន្លឹក ![12-72.jpg](https://serey.io/imageupload_data/599e97f9c60cbfa2e635160f14c138577e722572) -យកវាទៅអាំងបន្តិចជាមួយនឹងរងើកភ្លើង -បន្ទាប់មកយកស្លឹកដែលបានអាំងរួចនោះលាយជាមួយទឹកខ្មេះបន្តិច ហើយយកវាទៅលាបនៅត្រង់កន្លែងដែរគ្រេច ឬថ្លោះ និងកន្លែងដែលឈឺសន្លាក់នោះដោយយកបង់រុំ បន្ទាប់ពីលាបរួចជាការស្រេច។ ៤.ជួយកាត់បន្ថយភាពចាស់មុនអាយុ ដោយសារតែស្លឹកទៀបវាពោរពេញទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ទើបវាត្រូវបានគេយកមកប្រើដើម្បីទប់ទល់ទៅនឹងរ៉ាឌីកាល់សេរី​ ដែលនាំឲ្យមានដំណើរការភាពចាស់មុនវ័យ។ *បើទោះបីជាអ្នកបានដឹងអត្ថប្រយោជន៍មួយនេះក៏ដោយ ប៉ុន្តែអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុននឹងធ្វើការសម្រេចចិត្តអនុវត្តន៍វិធីសាស្ត្រនេះ ក៏ដូចជាការប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជាត្រឹមត្រូវ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ ![4-27.jpg](https://serey.io/imageupload_data/7dd893aeeec681671fb461911093bf259667d653) Source Frome: http://reakreay.com

Comments