ទឹកដូងក៏អាចយកមកធ្វើជា ទឹកស៊ីរ៉ូ ស្ករ និងទឹកខ្មេះ បានដែរ

វិធីងាយៗ ដើម្បីធ្វើទឹកស៊ីរ៉ូ ស្ករ និងទឹកខ្មេះ ចាញពីទឹកដូងគឺគេធ្វើដូចខាងក្រោមនេះ
+ ទឹកដូងទឹកឃ្មុំ (ឬទឹកឃ្មុំដូង) ទឹកស៊ីរ៉ូដូង
– ដាក់ទឹកដូងដាំក្នុងឆ្នាំង ឬខ្ទះ រហូតវាមានកំដៅ ១១០ដឺក្រេ កូរវារហូតឡើងស្អិត ដោយបន្ថយភ្លើងឲ្យនៅតិចៗ ។ ចាក់វាដាក់ចូលក្នុងកែវ ដោយដាក់វាក្នុងទូទឹកកក (ត្រូវទុកវាឲ្យត្រជាក់សិនមុនពេលដាក់ចូលទូទឹកកក) យើងអាចរក្សាវាទុកបានរយៈពេល ១ឆ្នាំ។
+ ស្ករដូង
– រំងាស់ទឹកដូងរហូតវាស្រកចុះ ត្រូវកូរវាម្តងៗផង កូររហូតវាឡើងដល់កំដៅ ១១៥ដឺក្រេ
– នៅពេលដែលវាឡើងជើងអង្ក្រង ឬស្អិតខ្លាំងហើយ ត្រូវលើកវាចេញពីភ្លើងភ្លាម មិនត្រូវទុកឲ្យវាខ្លោចឡើយ ។
– ទោះបីយើងបានលើកវាចេញមកហើយក៏ដោយ ត្រូវបន្តកូរវារហូតវាកកក្លាយទៅជាដុំៗ
– ដាក់សំដិលវាឲ្យស្ងួត ច្រកដាក់ក្នុងអ្វីមួយសម្រាប់លក់ ឬទុកសម្រាប់បរិភោគតាមការគួរ។
+ ទឹកខ្មេះទឹកដូង
បើយើងមានដាំដូងនៅក្បែរខាងផ្ទះរបស់យើង យើងសឹងមិនចាំបាច់ត្រូវទិញទឹកខ្មេះពីគេឡើយ យើងអាចធ្វើទឹកខ្មេះពីទឹកដូងបានដោយខ្លួនឯង តាមវិធីដូចខាងក្រោមនេះ
– ចាក់ទឹកដូងដែលបានច្រោះស្អាតហើយ ចូលទៅក្នុងកែវមួយស្អាត យកស្បៃស្អាតមួយមកចងមាត់កែវចំនួនពីរជាន់
– ១០ថ្ងៃបន្ទាប់មក យកទឹកដូងដែលបានបន្ទំជាទឹកខ្មេះនេះមកដាក់ដាំក្នុងឆ្នាំ ២ជាន់ ឬដាក់ចំហុយក្នុងឡាំងសឹង (ច្រកក្នុងដបសិន) ចំនួន ៥ទៅ ១០នាទី ក្នុងកំដៅ ៦៥ដឺក្រេ
– ទុកទឹកខ្មេះនេះឲ្យត្រជាក់សិន មុនពេលច្រកដាក់ក្នុងដបដែលបានស្ងោរ សម្លាប់មេរោគរួចហើយយើងអាចធ្វើទឹកខ្មេះនេះលក់ដូចទឹកខ្មេះចរាចរក្នុងទីផ្សារដែរ តែវាមានសុវត្ថិភាពជាង និងមិនប៉ះពាល់សុខភាពឡើយ ។
រសជាតិទឹកខ្មេះធ្វើពីទឹកដូងមានគុណភាពល្អណាស់ បើបានយកមកជ្រក់ល្ហុងកាន់តែបង្កើនឱជារសថែមមួយកម្រិតទៀត ។ យើងអាចធ្វើសាកល្បងត្រឹម ៥លីត្រ ដោយទិញទឹកដូងខ្ចីរបស់គេ ឬដូងខ្ចីដែលយើងដាំក៏បាន រហូតយើងចេះធ្វើវាបានស្ទាត់ ហើយយើងអាចធ្វើវាលក់ក្នុងកម្រិតសិប្បកម្មខ្នាតតូចតាមគ្រួសារបាន ។ ចំពោះទឹកដូងវិញ យើងអាចទិញដូងខ្ចី ឬដាំដូងដោយខ្លួនឯង។
+ អត្ថប្រយោជន៍ផ្សេងទៀតរបស់ផ្លែដូង
គេអាចទទួលបានទឹកដូងដោយវិធី ២បែបផ្សេងគ្នា :
១- ទុកឲ្យដូងនោះវាមានផ្លែរួចបេះផ្លែវាមកកាប់យកទឹកដូង
២- កាត់ត្រឹមចុងស្នែងរបស់ដូងរួចដាក់បំពង់ត្រងយកទឹកដូងនោះដូចយើងយកទឹកត្នោតដែរ តែខុសត្រង់ថា ដូងគ្មានផ្កាឈ្មោលដូចត្នោតទេ ។
បើយើងយកទឹកដូងតាមវិធីទី ២ វាអាចផ្តល់ឲ្យយើងនូវទឹកដូងជាប់ជាប្រចាំរាល់ថ្ងៃ សម្រាប់រយៈវេលា ២០ឆ្នាំទៅមុខ ។ តែបើយើងទុកឲ្យវាផ្លែ យើងនឹងមិនអាចទទួលបានផលច្រើនដូចប្រើវិធីទី ២ ឡើយ ។
ដំណាំដូងមួយហិកតាអាចផ្តល់ទឹកដូងបានចំនួន ៥០០០លីត្រ, បើយើងគិតពីចំនួនទឹកដូងទទួលបានវិញ គឺច្រើនជាងចំនួនទឹកដូងដែលយើងទុកឲ្យវាផ្លែរហូត ៥-៧ដង ឯណោះ ។
+ ទឹកដូងស្រស់
យើងអាចរក្សាទុកទឹកដូងច្រកដាក់ដប ឬកំប៉ុងដោយប្រើវិធីខាងក្រោមនេះ :
– ដាំទឹកដូងនេះក្នុងកំដៅ ៦៥ដឺក្រេ (រយៈពេល ១០នាទី ដើម្បីការពារវាកុំឲ្យផ្អូម)
– ចាក់ទឹកដូងនេះចូលទៅក្នុងដបស្អាតរួចគ្របឲ្យជិត ដាក់ដបនេះតម្រៀបនៅក្នុងទូទឹកកកត្រង់ផ្នែកដែលត្រជាក់ជាងគេ តែមិនឲ្យកកជាទឹកកក ដូងនេះត្រូវក្លាស្សេឲ្យត្រជាក់បែបនេះរហូតដល់ពេលត្រូវការយកមកប្រើ ឬលក់ ។
– យើងអាចរក្សាទុកទឹកដូងក្នុងស្ថានភាពបែបនេះ បានចំនួន ៣ថ្ងៃ៕
Source Frome: http://reakreay.com

