កំពួលថ្នាំថែរក្សាសម្រស់!! ««ផ្លែស្រកានាគ»»

S
![reakreay.com-kompul-tnam-somros-Untitled-1-696x367.jpg](https://serey.io/imageupload_data/4b3bd922f2ac64988ae4acb2564bbfdff17b05f7) ផ្លែស្រកានាគ ជាផ្លែឈើម្យ៉ាងដែលមានមានរសជាតិជូរលាយផ្អែមឆ្ងាញ់ពិសា ថែមទាំងផ្តល់ផលប្រយោជន៍ចំពោះសុខភាពមិនណយដែរ តែក៏មានមនុស្សជាច្រើនមិនសូវជាចូលចិត្ត ឬនិយមទទួលទានឡើយ។ ក្រៅពីអាចទទួលទានបាន ការពិតទៅផ្លែស្រកានាគត្រូវបានគេដឹងថាមានផ្ទុកនូវជាតិទឹក វីតាមីនសំខាន់ៗ ដែលជំនួយស្បែកមុខបានច្រើនយ៉ាងផងដែរប្រសិនជាយកវាមកធ្វើជារបស់ធម្មជាតិលាបលើផ្ទៃមុខដូចជា៖ – ជួយកាត់បន្ថយ និងការពារពន្លឺថ្ងៃ៖ ស្នាមក្រហម ជាំ ឬខ្លោចដោយសារតែកម្តៅថ្ងៃពិតជាអាចបានធូរស្រាល ដោយសារតែផ្លែស្រកានាគមានផ្ទុកនូវវីតាមីន C វីតាមីន E និងសារធាតុសំខាន់ៗដទៃជាច្រើនទៀត។ ជាពិសេស គឺអាចការពារស្បែកពីកម្តៅថ្ងៃ UV និងការប៉ះពាល់ដល់ស្បែកផ្សេងៗផងដែរ។ – ប្រឆាំង និងការពារភាពចាស់៖ សារធាតុប្រឆាំងនឹងអុកស៊ីតកម្មមិនត្រឹមតែជំនួយដល់ស្បែក និងជួយឱ្យលំហូរឈាមដើរស្រួលហើយ វាថែមទាំងជួយប្រឆាំង និងការពារភាពចាស់ជ្រីវជ្រួញផងដែរ។ ជាពិសេសធ្វើឱ្យស្បែកមុខតឹង ណែន ក្មេងខ្ីជាងវ័យ ព្រមទាំងបង្ការស្បែកយារធ្លាក់ជាដើម។ – ផ្តល់សំណើមដល់ស្បែក៖ ផ្លែស្រកានាគសម្បូរទៅដោយជាតិទឹក ៩០ភាគរយ ដែលជួយធ្វើឱ្យស្បែកមុខភ្លឺ រលោង ម៉ដ្ឋខៃ ស្រស់ថ្លា និងមានសំណើមគ្រប់ពេលវេលា។ – បង្ការ និងព្យាបាលបញ្ហាមុខមុន៖ ផ្លែស្រកានាគអាចជួយកម្ចាត់ស្បែកមុខដែលសម្បូរទៅដោយជាតិខ្លាញ់ សារធាតុកខ្វក់ និងបាក់តេរីចេញ ដែលទាំងនេះហើយជាហេតុជួយធ្វើឱ្យស្បែកមុខរបស់អ្នកប្រែជារលោងស្អាត បង្រួមរន្ធញើសការពារ និងព្យាបាលស្បែកមុខ ដែលកើតមុនបានគ្រប់ប្រភេទផងដែរ។ បន្ថែមពីនេះ វាថែមទាំងអាចព្យាបាលបញ្ហារលាកស្បែកផ្សេងៗ យ៉ាងមានប្រសិទ្ធភាពទៀតផង។ ដូច្នេះដើម្បីទទួលបានអត្ថប្រយោជន៍ខាងលើនេះ ថ្ងៃនេះយើងនឹងណែនាំអំពីវិធីប្រើប្រាស់ផ្លែស្រកានាគតាមបែបធម្មជាតិធ្វើជាម៉ាស់ថែរក្សាស្បែកមុខដូចជា៖ # ផ្លែស្រកានាគកិន ការអនុវត្ត៖ – ជាដំបូងបកសម្បកផ្លែស្រកានាគ ហើយយកសាច់ផ្លែស្រកានាគក្នុងបរិមាណសមល្មមកិន ឬក្រឡុកឱ្យហ្មត់ស្មើសាច់ល្អ – បន្ទាប់មកយកដុំសម្លីមកជ្រលក់ល្បាយផ្លែស្រកានាគនេះជូតលាបលើផ្ទៃមុខ និង.ក ទុកចោលរយៈពេល ២០នាទី – ចុងក្រោយលុបលាងមុខនឹងទឹកក្តៅឧណ្ហៗជាការស្រេច។ អ្នកអាចអនុវត្តវិធីមួយនេះឱ្យបាន ២ ទៅ ៣ដង ក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អ។ # ផ្លែស្រកានាគ និងទឹកដោះគោជូរ ការអនុវត្ត៖ – ដំបូងយកផ្លែស្រកានាគមួយចំហៀង បកសម្បករួចកិន ឬក្រឡុកឱ្យហ្មត់ លាយជាមួយនឹងទឹកដោះគោជូរ ១ស្លាបព្រាបាយ (ទឹកដោះគោជូរធម្មជាតិគ្មានជាតិស្ករ និងខ្លាញ់) រួចកូរចូលគ្នាឱ្យសព្វ – បន្ទាប់មកយកល្បាយនេះលាបឱ្យពេញផ្ទៃមុខ និង.ក រួចទុកចោលរយៈពេល ២០នាទី ទៅកន្លះម៉ោង – ចុងក្រោយលុបលាងមុខនឹងទឹកក្តៅឧណ្ហៗជាការស្រេច។ អ្នកអាចអនុវត្តវិធីមួយនេះបានក្នុងមួយសប្តាហ៍ម្តង។ # ផ្លែស្រកានាគ និងគ្រាប់ថ្នាំវីតាមីន E ការអនុវត្ត៖ – ជាដំបូងយកផ្លែស្រកានាគ១ផ្លែបកសម្បក រួចកិន ឬក្រឡុកឱ្យហ្មត់ – រួចយកល្បាយស្រកានាគ ១ភាគ៤ លាយជាមួយនឹងគ្រាប់ថ្នាំវីតាមីន E មួយគ្រាប់លៃឱ្យល្មមស្មើគ្នា ហើយសឹមកូរឱ្យសព្វ (គ្រាប់ថ្នាំវីតាមីន E រកបានដោយងាយនៅឱសថស្ថាននានា) – បន្ទាប់មកយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ និង.ក ទុកចោលរយៈពេលកន្លះម៉ោង – ជាចុងក្រោយលុបលាងផ្ទៃមុខជាមួយនឹងទឹកត្រជាក់ធម្មតាជាការស្រេច។ អ្នកអាចអនុវត្តវិធីមួយនេះជារៀងរាល់ ២ថ្ងៃម្តង៕ Source Frome: http://reakreay.com

Comments