ម្រុំក៏អាចយកមកថែសម្រស់ផ្ទៃមុខឱ្យស្រស់ស្អាតម៉ដ្ឋខៃ

S
![5b14c0275b77eb7c855dfe8fb91cb58a6fd65019-696x387.jpg](https://serey.io/imageupload_data/7cac1c844658701ea66c8bb309b484d8f7318389) ម្រុំ គឺជាបន្លែ (ស្លឹកឈើ) រុក្ខជាតិម្យ៉ាងដែលមិនត្រឹមតែអាចយកមកចម្អិនជាសម្លសម្រាប់ទទួលទានប៉ុណ្ណោះទេ តែក្រោយៗមកគេបានដឹងថានៅក្នុងម្រុំមានសារធាតុពិសេសៗសំខាន់ៗជាច្រើន ដែលអាចជំនួយសុខភាពទូទៅបានច្រើនមុខ ដូច្នេះហើយបានជាមានមនុស្សជាច្រើនបានច្នៃស្លឹកម្រុំមកធ្វើជាតែទទួលទាន ជាម្សៅ និងជាគ្រាប់ថ្នាំរក្សាសុខភាពជាដើម។ ប៉ុន្តែគុណសម្បត្តិម្រុំមិនមែនមានតែប៉ុណ្ណឹងនោះទេ ដោយថ្មីៗនេះក៏រកឃើញដែរថា ស្លឹកម្រុំក៏អាចយកធ្វើជាគ្រឿងថែសម្រស់ផ្ទៃមុខដ៏ពូកែស័ក្តិសិទ្ធផងដែរ។ ដូច្នេះចង់ដឹងថាម្រុំជួយដល់ផ្នែកសម្ផស្សបានអ្វីខ្លះ និងមានវិធីអនុវត្តងាយៗបែបណា តោះ! ទៅតាមដានទាំងអស់គ្នា៖ # គុណសម្បត្តិម្រុំសម្រាប់សុខភាពសម្រស់ ១. ពន្យារភាពចាស់៖ ម្រុះ អាចជួយកាត់បន្ថយស្នាមជ្រីវជ្រួញ ការពារ និងបំបាត់ភាពចាស់ រួមទាំងការពារផលប៉ះពាល់នានាដល់ស្បែកមុខផងដែរ។ បន្ថែមពីនេះម្រុំថែមទាំងអាចជួយបន្តឹងស្បែកមុខឱ្យតឹងណែន កម្ចាត់ស្នាមជាំ និងធ្វើឱ្យស្បែកមុខក្មេងជាងវ័យទៀតផង។ ២. ជំនួយឱ្យស្បែកស្រស់ស្អាតឡើង៖ ម្រុំ ក៏អាចជួយធ្វើឱ្យសុខភាពស្បែកមុខរបស់អ្នកកាន់តែល្អប្រសើរជាងមុនផងដែរដូចជា៖ ជួយធ្វើឱ្យស្បែកមុខភ្លឺ ម៉ដ្ឋ រលោង កម្ចាត់ស្នាម ជាំ និងអុចខ្មៅបានយ៉ាងមានប្រសិទ្ធភាព។ ៣.កម្ចាត់បញ្ហាមុខមុន៖ នៅពេលដែលស្បែកមុខរបស់អ្នកពោរពេញដោយជាតិកខ្វក់ កាកសំណល់មិនល្អ និងជាតិខ្លាញ់ជាដើម វានឹងបង្កឱ្យមេរោគបាក់តេរីមិនល្អជាប់តោងបិទបាំងរន្ធញើសរបស់អ្នក ហើយវាក៏ប្រែជាមូលហេតុធ្វើឱ្យអ្នកមានបញ្ហាមុខមុនផងដែរ។ ដូច្នេះម្រុំ ពិតជាអាចធ្វើការលាងសម្អាតផ្ទៃមុខ កម្ចាត់មេរោគបាក់តេរីលើផ្ទៃមុខរបស់អ្នកបានយ៉ាងល្អ ជាពិសេសគឺអាចព្យាបាល និងកាត់បន្ថយបញ្ហាមុខមុនបានគ្រប់ប្រភេទផងដែរ។ ៤. បង្រួមរន្ធញើស៖ ដូចដែលបានរៀបរាប់ខាងលើ ជាតិពុល ភាពកខ្វក់លើផ្ទៃមុខអាចធ្វើឱ្យកកស្ទះរន្ធញើសរបស់អ្នក ហើយធ្វើឱ្យរន្ធញើសរីកធំបង្កជាបញ្ហាកកើតមុនបាន។ ដូច្នេះការប្រើប្រាស់ម្រុំ មិនត្រឹមតែជួយការពារ និងកម្ចាត់បញ្ហាមុនប៉ុណ្ណោះទេ តែវាក៏មានប្រសិទ្ធភាពនៅក្នុងការជួយបង្រួមរន្ធញើសលើផ្ទៃមុខ ធ្វើឱ្យស្បែករបស់អ្នកឱ្យកាន់តែស្រស់ស្អាត និងលាបម្សៅកាន់តែឆាប់ចូលជាងមុនទៀតផង។ ![a41130461d9920190cf8a73abaeb17aab6933746.jpg](https://serey.io/imageupload_data/91735656a97157caeed357bc6d93b01616782b46) # វិធីធម្មជាតិធ្វើម៉ាស់ពីម្រុំ គ្រឿងផ្សំ – ម្សៅម្រុំ (ទិញពីផ្សារស្រាប់ក៏បាន ឬក៏អាចយកស្លឹកម្រុំហាលថ្ងៃឱ្យស្ងួតបុកឱ្យចេញជាម្សៅក៏បានដែរ) ![5991710b8b557d43c2798dd0f593d23336a55b60.jpg](https://serey.io/imageupload_data/cd60819eb3430be3ef6a9c933e98b4436241e587) – ទឹកឃ្មុំ – ទឹកក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតាក៏បាន – ទឹកផ្កាកុលាប (ដាក់ក៏បាន មិនបាច់ដាក់ក៏បានប្រើសិនជាពិបាករក) ការអនុវត្ត – ជាដំបូង យកម្សៅម្រុំកន្លះស្លាបព្រាបាយ លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រាបាយ និងទឹកក្រូចឆ្មារកន្លះស្លាបព្រាបាយ ហើយបើមានទឹកកុលាបកុំភ្លេចបន្ថែមវាតែ ២-៣ដំណក់ទៀតផង – កូរល្បាយនេះឱ្យសព្វបញ្ចូលគ្នា ប្រសិនជាខាប់ពេកអាចបន្ថែមទឹកស្អាតចូលទៅបន្តិចក៏បានដែរ – បន្ទាប់មកលុបលាងផ្ទៃមុខឱ្យបានស្អាត រួចយកល្បាយម្រុំដែលលាយរួចលាបឱ្យសព្វផ្ទៃមុខ ទុកចោលប្រមាណជា ១០នាទី ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។ – កុំភ្លេចជូតមុខឱ្យស្ងួត ហើយអាចលាបក្រែមផ្តល់សំណើមលើផ្ទៃមុខបន្ថែមក៏បានដើម្បីផ្តល់ភាពម៉ដ្ឋខៃ និងទន់រលោងលើផ្ទៃមុខ ជាពិសេសចៀសវាងប្រតិកម្ម ឬរមាស់បណ្តាលពីជាតិកាត់នៃក្រូចឆ្មារ។ – អ្នកអាចប្រើវិធីនេះ មួយអាទិត្យ ២ ទៅ៣ដងដើម្បីឱ្យកាន់តែមានប្រសិទ្ធភាព។ ម៉ាស់ធ្វើពីម្រុំ ចំណាំ៖ បន្ថែមពីនេះអ្នកក៏អាចប្រើប្រាស់វិធី និងគ្រឿងផ្សំខាងលើមកអនុវត្តនៅលើសរសៃសក់របស់អ្នកបានដូចគ្នា ដើម្បីជួយឱ្យសរសៃសក់ដុះលូតលាស់មានសុខភាពល្អ កាន់តែវែង និងក្រាស់ ជាពិសេសកម្ចាត់បាក់តេរី និងអង្គែរលើស្បែកក្បាលបានផងដែរ៕ ![7c99317e23d62fc221c9404981bbf4499b0350f5.jpg](https://serey.io/imageupload_data/79ce60203a991bb07ae0a38b1b63fc2a2ff5e93f) ![672db4539553ad49e0f75a3c3db058aa741a9253.jpg](https://serey.io/imageupload_data/3d343dc127a30ad9a14a12743b2c63b3cd3307aa) ![b95e55f3b916d19599397937335da6e7c766a01a.jpg](https://serey.io/imageupload_data/3d26b8c88820fe46e2d5118fadfc898e9956ba60) Source Frome: http://reakreay.com

Comments