#វិធីធ្វើនំផ្លែអាយ🍡😋
#វិធីធ្វើនំផ្លែអាយ🍡😋
#គ្រឿងផ្សំ៖
- ម្សៅអង្ករដំណើប
- ស្ករផែន
- ទឹក
- សាច់ដូងកោសជាសរសៃៗ
#វិធីធ្វើ៖
១- ម្សៅអង្ករដំណើបលាយជាមួយទឹកសមល្មមច្របាច់អោយសព្វ (កុំអោយម្សៅជ្រាយពេក)
២- កាត់ស្ករផែនជាដុំតូចៗល្មម
៣- យកម្សៅអង្ករដំណើបខ្ចប់ដុំស្ករផែន រួចលុញអោយមូល
៤- ដាំទឹកអោយពុះ បង់នំចូល ពេលនំឆ្អិនវានឹងអណ្ដែតឡើង
រួចសង់ដាក់ក្នុងទឹកត្រជាក់។
៥- ពេលនំត្រជាក់ដួសនំរៀបដាក់ចាន រោយសាច់ដូងដាក់ពីលើជាការស្រេច។
![42922266_339908409915322_4158783546720256000_n.jpg]
(https://serey.io/imageupload_data/4a84baaf24b5a6330677ef59cfa7c7530fb3bed9)


Source frome Facebook page មុខម្ហូបខ្មែ

