របៀបធ្វើ បង្អែមពងមាន់នំអ៊ី

S
របៀបធ្វើ បង្អែមពងមាន់នំអ៊ី ----------------------------------- #គ្រឿងផ្សំ - ម្សៅដំណើប 500g - ទឹក 6 កែវ - ខ្ទិះដូង 300 មីលីលីត្រ​ - ស្ករស ១កូនកែវ - អំបិល មួយចុងស្លាបព្រា​កាហ្វេ​ - ម្សៅឆា 1​ស្លាបព្រា​បាយ​ មិនដាក់ក៏បាន​តាម​ចំណូលចិត្ត​ - ពងមាន់ 10 គ្រាប់ - ខ្ញី​ ៥ ជំនិត​ ដាក់ក៏បាន​ មិនដាក់ក៏បាន​តាម​ចំណូលចិត្ត​ #វិធីធ្វើ - ដំបូង លាយម្សៅដំណើបជាមួយទឹក ល្មម រួច លុញជារាងមូលៗតូច ក្រោយមកដាក់ ដាក់ស្ងោរនំអ៊ីឲ្យឆ្អិន - ក្រោយមក ដាំទឹកឲ្យពុះ រួចដាក់ ខ្ញី​៥​ ជំនិត ស្ករស និងអំបិលចូល ហើយបន្ថយភ្លើងបន្តិច។ - គោះពងមាន់ដាក់ក្នុងទឹកស្ករទាំងអស់ក៏បានឬ ចង់ គោះពងមាន់ដាក់ចាន ស្រង់ពងក្រហមចេញពីផ្នែកសខាប់អន្ធិលចេញពីគ្នា។ - បន្ទាប់មក យកស៊ុតស ដាក់ចូលក្នុងឆ្នាំងទឹកស្ករ កូរបំបែកឲ្យឡើងជាសរសៃៗ រួច​យក​ម្សៅ​ឆា​ ១​ស្លាបព្រា​បាយ​ ដាក់ទឹក​​បន្តិច​ក្នុង​កូនចាន​ កូរ​អោយ​រលាយ​​សប់ល្អ រួចចាប់​ចូល​ឆ្នាំង​ទឹកស្ករ កូរអោយ​ឡើង​ខាប់​។ - រួចចាប់ផ្ដើមចាក់ស៊ុតក្រហមចូលឆ្នាំងទាំងមូល រួច​បិទភ្លើង​ ក្រោយមក​ដាក់ នំអ៊ីចូល យក​ខ្ទិះដូង​ដាក់ដាំអោយពុះ ដាក់​អំបិល​បន្តិច​ ដាំ​ឆ្អិន​លើ​ចុះ ដួស​បង្អែមដាក់ចាន​ រួច​ដាក់​ទឹកខ្ទិះ ពី​លើ​ជាការ​ស្រាច ទទួលបានបង្អែមពងមាន់ក្តៅៗដ៏មានឱជារសឈ្ងុយឆ្ងាញ់ផ្ដល់កម្លាំងនឹងសុខភាពល្អដល់លោកអ្នកទៀតផង៕ ![39083392_315564335683063_6847698734923382784_n.jpg](https://serey.io/imageupload_data/d93973b6fcd413c4ea07b9b1a948485144f7ca20) ![39148036_315564342349729_3211663358675648512_n.jpg](https://serey.io/imageupload_data/e1f37aa61e8549e48669eee2ee3bf231783bb322) ![39171374_315564405683056_4951843373821460480_n.jpg](https://serey.io/imageupload_data/a6c1ca6407392a143c0e75fd9cb4e8adcdd0274a) ![39184930_315564365683060_5034733047178592256_n.jpg](https://serey.io/imageupload_data/bb188a7e5ffc2bed2c2181737d60c49d31519321) ![39288545_315564399016390_2253384308725121024_n.jpg](https://serey.io/imageupload_data/b69bdf0abea1c07d0d60828969c90bfd8ba3546c) Source frome Facebook page មុខម្ហូបខ្មែ

Comments

sarith71
មេីលទៅសុទ្ធតែឆ្ងាញ់ៗទាំងអស់