ល្ហុងជាឱសថធម្មជាតិព្យាបាលជំងឺមួយចំនួនបានយ៉ាងមានប្រសិទ្ធភាព

S
![9-26.jpg](https://serey.io/imageupload_data/41a2505c5c749c9ad271e9f8ba7e66ec82e0689f)![28-08-2018p1-696x362.jpg](https://serey.io/imageupload_data/b21fd1772f1fdaa76942d08fee59199ff528542d) រុក្ខជាតិ៖ ល្ហុង។ ល្ហុងមានអត្ថប្រយោជន៍ណាស់មិនថាយកហូបផ្លែទេ សូម្បីតែស្លឹក គ្រាប់ សឹងតែពីដើមដល់ឬសមានប្រយោជន៍ទាំងអស់ក្នុងការព្យាបាលជំងឺមួយចំនួន។ ខាងក្រោមនេះយើងនឹងបង្ហាញអ្នកពីការព្យាបាល និងកំរិតការប្រើប្រាស់អោយបានត្រឹមត្រូវ។ ![1-31.jpg](https://serey.io/imageupload_data/09115e1055bfdb4913c0e7e84f4a166ce78d0f95) ផ្នែកប្រើប្រាស់៖ ស្លឹក ផ្លែខ្ចី ផ្លែទុំ ជ័រចេញពីផ្លែខ្ចី ដើមខ្ចី ឬស ផ្កា គ្រាប់។ កន្លែងដាំដុះ៖ គេយកមកដាំស្ទើរគ្រប់ទីកន្លែង លើកលែងតែដីលិចទឹក។ បន្តពូជដោយគ្រាប់។ លក្ខណៈរុក្ខជាតិ៖ ជារុក្ខជាតិមានកំពស់ពី ៣-១០ម ដើមរាងមូលត្រង់ តាមបណ្តោយដើមមាន ស្នាមធាងស្លឹកដែលជ្រុះ។ ស្លឹក៖ ដុះឆ្លាស់ជុំវិញដើម មានទងស្លឹកវែងប្រហោងក្នុង។ ស្លឹកឆែកជ្រៅៗ។ ផ្កា៖ ផ្កាពណ៌លឿងភាវ ផ្កាឈ្មោលដុះចេញពីប្រគាបស្លឹក ផ្កាញីមានទងខ្ចី។ ផ្លែ៖ ផ្លែមានរាងមូលទ្រវែង។ ជាផ្លែសាច់មានគ្រាប់ច្រើន។ គ្រាប់ពេលខ្ចីពណ៌ស ពេលទុំពណ៌ខ្មៅ។ ![9-26.jpg](https://serey.io/imageupload_data/41a2505c5c749c9ad271e9f8ba7e66ec82e0689f) ការព្យាបាល៖ -ស្លឹក ដាំផឹកជំនួយបេះដូង ទំលាក់ព្រូន គ្រុន រាកមួល ហើមសួត រលាកសន្លាក់។ -ផ្លែខ្ចី បញ្ចុះទឹកនោម ស្ទះនោម រលាកក្រពះពោះវៀន បន្សាបពលចំណី គ្រុន។ -ផ្លែទុំ បាយបាន ជំនួយទឹកដោះ បន្ទន់លាមក។ -ជ័រចេញពីផ្លែខ្ចី ដាំផឹកសំលានប់មេព្រូន រលាកក្រពះ ថ្លើមរីក។ -ដើមខ្ចី ធ្លាក់ស។ -ឫស ប្រមេះទឹកបាយ បញ្ចុះទឹកនោម ជំនួយទឹកដោះ បាយបាន ធ្លាក់ស។ -ផ្កា ព្យាបាលក្អក។ -គ្រាប់ ទំលាក់ព្រូន គ្រុនចាញ់ ឬសដូងបាត។ *សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ Source Frome: http://reakreay.com

Comments