ជួយស៊ែរចែកគ្នាមើលផង!! ជោគជាតារាសី តាមហោរាសាស្ត្រខ្មែរប្រចាំខែវិច្ឆិកាខាងមុខនេះ

១. ឆ្នាំជូត
រាសីមធ្យម ។ រាល់កិច្ចការងាររកស៊ីមានដំណើរការធម្មតា ។ អំឡុងពេលនេះគប្បីប្រយ័ត្ន ប្រយែងរឿងទាក់ទងនឹងលុយកាក់ឲ្យម៉ត់ចត់ បើប្រហែសអាចនឹងបាត់បង់ដោយសារមានគេលួចយក ។ ចំពោះបុគ្គលិកបម្រើការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា តោងប្រយ័ត្នចំពោះមនុស្សដែលស្អប់យើង ជាពិសេសត្រូវរៀនចេះមើលមនុស្សដែលនៅជុំវិញខ្លួន ព្រោះអាចនឹងមានមនុស្សក្បត់ពីក្រោយខ្នងធ្វើឲ្យការងារបរាជ័យ ។ សុខភាពធម្មតា ប៉ុន្តែត្រូវយកចិត្តទុកដាក់ពីបញ្ហាក្រពះ និង ជំងឺឆ្លងដូចជាផ្តាសាយជាដើម ។ សម្ព័ន្ធភាពគូស្វាមីភរិយា មានការប៉ះទង្គិចមាត់គ្នាកខ្លះ ហេតុនេះកុំប្រកាន់ទោសអូសដំណើរគ្នាពេក ទើបរស់នៅបានសុខសប្បាយជាមួយគ្នា ។

២. ឆ្នាំឆ្លូវ
រាសីឡើងខ្ពស់ត្រដែត ។ រាល់កិច្ចការងាររកស៊ីជួញដូរកាក់កបល្អ ។ អំឡុងពេលនេះមានផ្កាយសំណាងនៅជាមួយជួយបង្វែរគ្រោះផ្សេងៗឲ្យចេញឆ្ងាយ ហេតុនេះប្រសិនបើមានគម្រោង វិនិយោគអ្វីមួយគួរកុំរំលងឲ្យសោះ ប៉ុន្តែកុំលោភលន់ពេកក្រែងខាតបង់ទៅវិញ ។ ចំពោះបុគ្គលិកបម្រើការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា ត្រូវរក្សាទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន ជាពិសេសទំនាក់ទំនងថ្នាក់លើ និង ថ្នាក់ក្រោមរបស់ខ្លួនដើម្បីឲ្យមានការគាំទ្រនិង សហការល្អ ។ សុខភាពល្អធម្មតា តែតោងប្រយ័ត្នពីជំងឺឆ្លង ឬញៀនផ្សេងៗ ។ សម្ព័ន្ធភាពគូស្វាមីភរិយាមានភាពល្អូកល្អឺនល្អ ។

៣. ឆ្នាំខាល
រាសីមធ្យម ។ រាល់កិច្ចការងាររកស៊ីជួញដូរដំណើរការធម្មតា ។ ក្នុងខែនេះអាចនឹងមានគ្រោះដោយសារមាត់ អ្នកប្រកបរបររកស៊ីត្រូវពឹងមាត់ជាសំខាន់ ហេតុនេះត្រូវតមមាត់តមក មុននឹងនិយាយអ្វីត្រូវរិះគិតផង ក្រែងមានគ្រោះដោយសារតែពាក្យសម្តីដែលនិយាយមិនបានគិត ។ ចំពោះបុគ្គលិកបម្រើការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា អាចនឹងមានបញ្ហាទាក់ទងនឹងទំនាក់ទំនង ហេតុនេះពេលធ្វើអ្វីមួយត្រូវនិយាយបញ្ជាក់ឲ្យច្បាសលាស់ កុំឲ្យមានការយល់ច្រលំនាំកើតរឿងរ៉ាវផ្សេងៗ ។ សុខភាពមិនល្អទាក់ទងនឹងក្រពះពោះវៀន ហេតុនេះតោងប្រយ័ត្នអនាម័យចំណីអាហារ ជាពិសេសអាហារដែលមានជាតិខ្លាញ់ ។ សម្ព័ន្ធភាពគូស្វាមីភរិយាធម្មតា មានការអាក់អន់ចិត្តខ្លះ ព្រោះតែពាក្យសម្តី ហេតុនេះតោងលើកលែងយល់អធ្យាស្រ័យគ្នាផង ។

៤. ឆ្នាំថោះ
រាសីមធ្យម ។ រាល់កិច្ចការងាររកស៊ីជួញដូរកាក់កបធម្មតា ។ រយៈពេលនេះមិនគួរគប្បីវិនិយោគ ឬ បណ្ដាក់ទុនអ្វីថ្មីទេ ព្រោះបានត្រឹមតែហត់ចិត្ត និង កម្លាំងតែប៉ុណ្ណោះ ។ ចំពោះបុគ្គលិកបម្រើការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា តោងប្រយ័ត្នប្រយែងការងារដែលពាក់ព័ន្ធនឹងលុយកាក់ ដោយឡែកគម្រោងការងារថ្មីអាចនឹងមានបញ្ហាខ្លះ ហេតុនេះតោងគិតគូរឲ្យបានម៉ត់ចត់ និង ប្រយ័ត្នពាក្យសម្ដីបន្តិចផង កុំនិយាយតាមតែអារម្មណ៍ឲ្យសោះ ។ សុខភាពមិនសូវល្អអាចមានបញ្ហាទាក់ទងនឹងការដួលបាក់ឆ្អឹងជាដើម ហេតុនេះត្រូវប្រយ័ត្នកុំធ្វើការហួសកម្លាំង ឬលេងកីឡាធ្ងន់ៗ ។ ចំពោះសម្ព័ន្ធភាពគូស្វាមីភរិយាមានអធ្យាស្រ័យល្អធម្មតា ។

៥. ឆ្នាំរោង
រាសីខ្ពស់ត្រដែត ។ រាល់កិច្ចការងាររកស៊ីជួញដូរកាក់កបល្អ ។ កំឡុងពេលនេះបើមានឱកាសថ្មីៗចូលមកដល់តោងចាប់យកឲ្យបានកុំខកខានឲ្យសោះ ។ ចំពោះបុគ្គលិកបម្រើការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រឬ ក្រុមហ៊ុននានា មានឱកាសជាច្រើនកើតឡើងទាក់ទងនឹង ការបញ្ចេញសមត្ថភាព ហេតុនេះត្រូវមើលពេលវេលាល្អដើម្បីបង្ហាញឲ្យថ្នាក់លើបានឃើញ ព្រោះវានឹងជួយឲ្យអាជីពការងាររីកចម្រើនទៅថ្ងៃក្រោយ ។ សុខភាពល្អធម្មតា ប៉ុន្តែតោងកុំបរិភោគ អាហារផ្តេសផ្តាសតាមតែចិត្តចង់ ហើយត្រូវចៀសឆ្ងាយពីស្រា និង ក្លឹបរាត្រី ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព ។ សម្ព័ន្ធភាពគូស្វាមីភរិយាមានភាពផ្អែមល្ហែមល្អ ។

៦. ឆ្នាំម្សាញ់
រាសីមធ្យម ។ រាល់កិច្ចការងាររកស៊ីជួញដូរកាក់កបធម្មតា ។ រយៈពេលនេះ តោងប្រយ័ត្នប្រយែងពីរឿងចំណូលចំណាយឲ្យមែនទែន ព្រោះនឹងមានការចំណាយច្រើនដែលមិនដឹងមុខ។ ចំពោះអ្នកបម្រើការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា នឹងមានបញ្ហាខ្លះកើតឡើងដោយសារតែការធ្វេសប្រហែសមួយចំនួន ជាពិសេសការងារទាក់ទងនឹងលុយកាក់ និង ឯកសារផ្លូវច្បាប់ ហេតុនេះតោងប្រយ័ត្នប្រយែងឲ្យមែនទែន ។ សុខភាពទន់ខ្សោយ អាចនឹងមានជំងឺឆ្លង ហេតុនេះតោងកុំបណ្ដោយឲ្យរាងកាយនឿយហត់ពេកក្រែងធ្លាក់ខ្លួនឈឺ ។ ចំពោះសម្ព័ន្ធភាពគូស្វាមីភរិយាមានការប៉ះទង្គិចដោយសម្តីខ្លះ តោងអត់ឱនអធ្យាស្រ័យគ្នាទើបគ្រួសារសុខសប្បាយ ។

៧. ឆ្នាំមមី
រាសីធ្លាក់ចុះ ។ រាល់កិច្ចការរកស៊ីមានការថយចុះ ។ រយៈពេលនេះមុននឹងធ្វើអ្វីមួយត្រូវគិតគូរ ពិចារណាទ្វេដង ជាពិសេសកុំជឿសម្តីមនុស្សដែលមិនសូវស្គាល់ច្បាស់ ។ ចំពោះបុគ្គលិកបម្រើការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា ការងារមានសម្ពាធច្រើន ទំនាក់ទំនងជាមួយមិត្តរួមការងារក៏មិនសូវល្អ តោងធ្វើចិត្តឲ្យអត់ធ្មត់ និយាយការងារត្រូវមានហេតុមានផល និង កុំប្រើអារម្មណ៍ ។ សុខភាពចុះខ្សោយ អាចឆ្លងជំងឺផ្តាសាយ ឬ ជំងឺឆ្លងផ្សេងៗ ដូច្នេះត្រូវលៃលកពេលវេលាសម្រាកកាយចិត្តផង ។ សម្ព័ន្ធភាពគូស្វាមីភរិយា មានភាពរកាំរកូសច្រើន ដោយសារតែការចង់ឈ្នះគ្នាទៅវិញទៅមក ។

៨. ឆ្នាំមមែ
រាសីមធ្យម ។ រាល់កិច្ចការងាររកស៊ីជួញដូរដំណើរការធម្មតា។ រយៈពេលនេះប្រាក់ចំណូលហូរចូល តែក៏មានចំណាយចេញទៅវិញដែរ ។ ចំពោះបុគ្គលិកប្រកបការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា មានសម្ពាធការងារច្រើន ប្រសិនបើអាចត្រូវចេះលៃលកផ្ទេរការងារខ្លះ កុំឱបយកតែឯង ។ កំឡុងពេលនេះ មិនគួរអន្ទះសារសម្រេចចិត្តធ្វើអ្វីនោះទេ ព្រោះយ៉ាងណាការងារមិនរលូនឡើយ អ្វីដែលសំខាន់ត្រូវអត់ធ្មត់ និង រក្សាទំនាក់ទំនងជាមួយមិត្តរួមការ ងារឲ្យបានល្អ ។ សុខភាពល្អធម្មតា ប៉ុន្តែតោងប្រយ័ត្នអនាម័យចំណីអាហារដែលមានជាតិខ្លាញ់ច្រើន និង ហឹរ ។ ចំពោះសម្ព័ន្ធភាពគូស្វាមីភរិយាអាចនឹងមានការប៉ះទង្គិចពាក្យសម្តីខ្លះៗ ។

៩. ឆ្នាំវក
រាសីខ្ពស់ត្រដែត ។ រាល់កិច្ចការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ រយៈពេលនេះ នឹងមានអ្នកផ្តល់ឱកាសថ្មីៗ ទាក់ទងនឹងការវិនិយោគឬរួមទុនជាដើម ។ ចំពោះបុគ្គលិកបម្រើការងារតាមបណ្តាក្រសួងមន្ទីរ ក្រុមហ៊ុន ឬ រោងចក្រនានា ការងារដំណើរការល្អ ធ្វើកាន់តែច្រើនទទួលផលកាន់តែច្រើនដែរ ។ កំឡុងពេលនេះ តោងចេះជួយអ្នកក្រោមបង្គាប់ផងដើម្បីជាបុណ្យកុសលរបស់យើង ។ សុខភាពល្អធម្មតា តែតោងកុំផឹកគ្រឿងស្រវឹង ក្រែងនាំឲ្យមានគ្រោះថ្នាក់ ។ អ្នកនៅលីវមានឱកាសជួបមនុស្សត្រូវចិត្ត។

១០. ឆ្នាំរកា
រាសីមធ្យម ។ រាល់កិច្ចការងាររកស៊ីជួញដូរមានដំណើរការធម្មតា ។ កំឡុងពេលនេះមិនគួរ រកស៊ីចូលហ៊ុន ឬ វិនិយោគទុននោះទេ ជាពិសេសគឺកុំឲ្យគេខ្ចីប្រាក់ឲ្យសោះ ព្រោះបើឲ្យចេញទៅហើយគឺនឹងមិនបានត្រលប់មកវិញទេ ។ ចំពោះបុគ្គលិកបម្រើការងារនៅតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា សម្ពាធការងារថយចុះ ប៉ុន្តែអាចមានបញ្ហាទាក់ទងនឹងទំនាក់ទំនងជាមួយមិត្តរួមការងារ ។ កំឡុងពេលនេះមានតែអត់ធ្មត់ និង ប្រាស្រ័យទាក់ទងជាមួយមិត្តរួមការងារដោយពាក្យសម្តីទន់ភ្លន់ យល់អធ្យាស្រ័យគ្នា ដើម្បីចៀសវាងនូវទំនាស់ផ្សេងៗ ។ សុខភាពមិនសូវល្អ តោងប្រយ័ត្នចំណីអាហារដែលនាំទុក្ខទោសដល់ក្រពះពោះវៀន ។ ចំពោះគូស្វាមីភរិយាទាល់តែចេះអត់ឱនឲ្យគ្នាទៅវិញទៅមក ទើបគ្រួសារមានសុខដុមរមនា ។

១១. ឆ្នាំច
រាសីឡើងខ្ពស់ ។ រាល់កិច្ចការងាររកស៊ីជួញដូរកាក់កបល្អណាស់ ។ រយៈពេលនេះទោះជាលោកអ្នកបានប្រកបកិច្ចការងារអ្វីក៏ដោយតែងមានផលចំណូលចូលមកជាហូរហែរ ។ ចំពោះបុគ្គលិកកម្មករដែលបម្រើ ការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬក្រុមហ៊ុននានា ឧបសគ្គការងារថយចុះ បានទទួលការកោតសរសើរពីថ្នាក់លើ ប៉ុន្តែមិនត្រូវមានមោទកភាពពេកទេ ត្រូវចេះដាក់ខ្លួនស្តាប់ពាក្យណែនាំរបស់អ្នកជុំវិញខ្លួន ហើយខិតខំកែប្រែចំណុចខ្សោយរបស់ខ្លួនផង ។ សុខភាពល្អ តែតោងចៀសឲ្យឆ្ងាយពីគ្រឿងស្រវឹង និង គ្រឿញៀនផ្សេងៗ ។ សម្ព័ន្ធភាពគូស្វាមីភរិយាមានភាពចុះសម្រុងល្អ ។ អ្នកនៅលីវមានឱកាសជួបមនុស្សមាននិស្ស័យ ។

១២ ឆ្នាំកុរ
រាសីមធ្យម ។ រាល់កិច្ចការងាររកស៊ីជួញដូរមានដំណើរការធម្មតា ។ រយៈពេលនេះ អាចនឹងមានចំណាយចេញច្រើន ហេតុនេះត្រូវគិតគូរមុននឹងចាយវាយ ។ ចំពោះអ្នកប្រកបការងារតាមបណ្តាក្រសួងមន្ទីរ រោងចក្រ ឬ ក្រុមហ៊ុននានា ការងារមានសម្ពាធច្រើន និង មានអ្នកច្រណែនឈ្នានីស ដូច្នេះត្រូវចេះអត់ធ្មត់ ហើយដោះស្រាយតាមសម្រួល ។ សុខភាពផ្លូវកាយធម្មតា តែសុខភាពផ្លូវចិត្តអាចនឹងមានបញ្ហា គួរលៃលកដើរលម្ហែខ្លះទើបល្អ ចំពោះសម្ព័ន្ធភាពគូស្វាមីភរិយាមានសភាពធម្មតា ៕

Source Frome: http://reakreay.com

