ខាត់ណាទឹកភ្នែក

S
ខាត់ណាទឹកភ្នែក #គ្រឿងផ្សំ - សាច់គោ ( សាច់ផុយ ) ហាន់ជាបន្ទះស្ដើងៗ - ខាត់ណា កាត់ជាកង់ៗ - ខ្ទឹមក្រហម ខ្ទឹមស ម្ទេសស្រស់ ចិញ្ច្រាំអោយម៉ត់បន្តិច - ក្រូចឆ្មា - ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង #វិធីធ្វើ - ដាក់ដាំទឹកអោយពុះ រួចដាក់ខ្លាញ់បន្តិច ( ដើម្បីអោយបន្លែនៅខៀវល្អ ) ហើយដាក់ខាត់ណាចូល កុំអោយឆ្អិនពេក រួចស្រង់ចេញមកដាក់ទឹកត្រជាក់ បន្ទាប់មកយករៀបដាក់ក្នុងចានដែលត្រូវទទួលទាន អោយបានស្អាត - ដាក់ខ្លាញ់ចូលក្នុងខ្ទះ ទុកអោយក្ដៅ រួចដាក់សាច់គោចូល ចៀនត្រលប់ចុះត្រលប់ឡើង ( តែមួយភ្លែតទេ ) ហើយស្រង់ចេញ មកហាន់ជាដុំ់ល្មម បន្ទាប់មកយកមករៀបក្នុងចានដែលជាមួយខាត់ណា - ច្របាច់ទឹកក្រូចឆ្មាក្នុងចានមួយផ្សេងទៀត ហើយដាក់ខ្ទឹមក្រហម ខ្ទឹមស ម្ទេសដែលយើងចិញ្ច្រាំចូលគ្នារួចហើយនោះចូល ( ទុកប្រហែល10នាទី ) ដើម្បីកុំអោយក្រពុលខ្ទឹម រួចហើយដាក់ ស្ករស ម្សៅស៊ុប អំបិល ប៊ីចេង កូរអោយរលាយចូលគ្នាអស់ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត ទើបយកមកស្រោចពីលើសាច់ និង ខាត់ណា ដែលយើងបានរៀបចំទុកនោះ រួចជាការស្រេច ។ មុខម្ហូបនេះ ត្រូវការប្រើម្ទេសអោយច្រើន ហិរខ្លាំង ទើបឆ្ងាញ់ ![43193481_341946433044853_5090150962954240000_n.jpg](https://serey.io/imageupload_data/904176457d2b9d097c10263f834d716e46504b78) ![43202996_341946439711519_7869674975962071040_n.jpg](https://serey.io/imageupload_data/601e6bf98dac55d7a9661cac5faf45690598dc2d) ![43232851_341946446378185_4587319509316009984_n.jpg](https://serey.io/imageupload_data/bca2f2a98fefd25be02f6c883797206ca80b8768)

Comments

sathya
ប្រហែលញុុំគ្មានវាសនាញ៉ាំវាទេ ជាតិនេះ។ ព្រោះក្រពះពោះវៀនមិនល្អ