នេះជាវិធីសាស្រ្តធម្មជាតិងាយៗទាំងនេះធ្វើអោយស្បែកក្មេងជាងវ័យបានភ្លាមៗក្នុងរយះពេលខ្លី

S
![reakreay.com-7eb26a0ebc350d7dfc1b4c3468d0a142e9e7da87-696x367.jpg](https://serey.io/imageupload_data/147d21c900d9572dad07020f8397784ca0a499d5) ស្បែកចាស់ជាងវ័យ ទាំងដែលមានអាយុនៅក្មេងនៅឡើយ និងស្បែកដែលមានខ្មៅស្រអាប់ មានស្នាមជ្រួញៗគ្មានអ្នកណាប្រាថ្នាចង់បាននោះទេ។ ដូច្នេះហើយបច្ចុប្បន្នស្រីៗជាច្រើនតែងតែចំណាយលុយមិនស្ទើរទេ ក្នុងការជ្រើសរើសគ្រឿងសម្អាង និងផលិតផលគីមី ដើម្បីធ្វើឱ្យមុខប្រែជាស្រស់ស្អាតឡើងវិញ។ តែការប្រើប្រាស់ផលិតផលបែបនោះច្រើនពេក អាចនឹងស្អាតបានមួយៗពេលៗ ឬបិទបាំងភាពចាស់បានតែពេលលាបម្សៅប៉ុណ្ណោះ ហើយថែមទាំងអាចប៉ះពាល់ដល់សុខភាពស្បែកមុខផងដែរ។ ដូច្នេះហើយថ្ងៃនេះ យើងសូមណែនាំសុភាពនារីៗទាំងឡាយ ងាកមកប្រើរបស់ធម្មជតិងាយរក និងមានតម្លៃថោកទាំងនេះវិញ ទោះវាមិនមានប្រសិទ្ធភាពភ្លាមៗ តែលទ្ធផលវាមិនអន់ជាងផលិតគីមីប៉ុន្មានទេ សឹងតែថាធ្វើឱ្យស្បែកមុខក្មេងគង់វង្សបានយូរជាងផង។ តោះ! នៅចាំអីទៀតមករៀនគន្លឹះធ្វើម៉ាសឱ្យស្បែកមុខស្អាតបាត់ស្នាមជ្រួញ និងធ្វើឱ្យស្បែកក្មេងជាងវ័យទាំងអស់គ្នាដូចខាងក្រោមនេះ៖ ១. រមៀត និងក្រែមពពុះទឹកដោះគោ រមៀត និងក្រែមពពុះទឹកដោះគោមិនត្រឹមតែធ្វើឱ្យស្បែកមុខភ្លឺរលោងស្រស់ស្អាត និងគ្មានមុនមួយគ្រាប់ទេ តែវាអាចជួយការពារ និងព្យាបាលស្បែកមុខដែលចាស់ជាងវ័យ ថែមទាំងការពារកុំឱ្យស្បែកឆាប់ចាស់ទៅតាមវ័យផងដែរ។ ការអនុវត្ត – ជាដំបូងយកម្សៅរមៀត ១ស្លាបព្រា (ម្សៅរមៀតអាចរកទិញតាមផ្សារ ឬចិតរមៀតស្តើងៗហាលថ្ងៃឱ្យស្ងួតបុកជាម្សៅក៏បាន) លាយជាមួយនឹងក្រែមពពុះទឹកដោះគោ១ស្លាបព្រាកូរចូលគ្នាឱ្យសព្វ (ក្រែមទឹកដោះគោ ឬ Curd អាចរកទិញបាននៅផ្សារទំនើប) – លុបលាងផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ហៗ រួចជូតឱ្យស្ងួត សឹមយកម៉ាសដែលលាយរួច លាបឱ្យសព្វផ្ទៃមុខទុកចោលរយៈពេល ១០នាទី – ជាចុងក្រោយលុបលាងមុខចេះជាមួយនឹងទឹកត្រជាក់ជាការស្រេច។ អនុវត្តជាប្រចាំមួយអាទិត្យឱ្យបាន ២ ទៅ៣ដងដើម្បីទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត។ ![reakreay.com-7eb26a0ebc350d7dfc1b4c3468d0a142e9e7da87-696x367.jpg](https://serey.io/imageupload_data/147d21c900d9572dad07020f8397784ca0a499d5) រមៀត និងក្រែមពពុះទឹកដោះគោ ២. គ្រីមទឹកដោះគោ និងទឹកក្រូចឆ្មារ គ្រីមទឹកដោះគោ អាចជួយប្រឆាំងនឹងស្បែកមុខចាស់ជ្រីវជ្រួញ ថែមទាំងធ្វើឱ្យស្បែកភ្លឺរលោងស្រស់ស្អាតផងដែរ។ ការអនុវត្ត – លាយគ្រីមទឹកដោះគោ (Milk Cream រកបាននៅផ្សារទំនើប) ១ស្លាបព្រា ជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រា ហើយកូរចូលគ្នាឱ្យសព្វ – លុបលាងសម្អាតផ្ទៃមុខជាមួយនឹងទឹកក្រៅឧណ្ហៗ រួចជូឱ្យស្ងួតសឹមយកល្បាយខាងលើមកលាបឱ្យសព្វផ្ទៃមុខ ឬុកចោល ១០នាទី ទៅ៥នាទី – ជាចុងក្រោយលុបលាងផ្ទៃមុខជាមួយនឹងត្រជាក់ជាការស្រេច។ អ្នកអាចអនុចវត្តជាប្រចាំ ៣ ទៅ៤ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អ។ ![48e49496a90621241385da4c6606b8cdfbb23dcf.jpg](https://serey.io/imageupload_data/36cb15716c00bf4444b7ee8f1a4de8702f145689) គ្រីមទឹកដោះគោ និងទឹកក្រូចឆ្មា ៣. សណ្តែកក្រហម និងទឹកឃ្មុំ សណ្តែកក្រហម អាចជួយធ្វើឱ្យស្បែកមានសភាពស្រស់ស្អាតទន់រលោង ថែមទាំងអស់បញ្ហាមុខជ្រួញ និងចាស់ជាងវ័យផងដែរ។ ការអនុវត្ត – យកម្សៅសណ្តែកក្រហម ៣ស្លាបព្រា (Red lentils ឬ masoor dal រកទិញបាននៅផ្សារទំនើប) លាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រា កូរចូលគ្នាឱ្យសព្វ – លុបលាងផ្ទៃមុខជាមួយនឹងក្តៅឧណ្ហៗ រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោលឱ្យបាន ២០នាទី ចាំលាងចេញជាមួយនឹងទឹកត្រជាក់ – ជាចុងក្រោយជូតមុខឱ្យស្ងួត ហើយលាបក្រែមផ្តល់សំណើមផង។ អ្នកអាចអនុវត្តវិធីបែបនេះឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អ។ ![4ffc0667a53764e7c24be764f130bc32a94ac61f.jpg](https://serey.io/imageupload_data/44b6954ee77b7d6a58218d9c5a1b08089f6dc969) សណ្តែកក្រហម និងទឹកឃ្មុំ ៤. ផ្លែប៉ោម ទឹកឃ្មុំ និងទឹកដោះគោ ធាតុផ្សំពីផ្លែប៉ោមអាចជួយកាត់បន្ថយស្នាមជ្រួញ និងស្បែកដែលចាស់ជាងវ័យបាន ជាពិសេសគឺជួយឱ្យស្បែកមុខមានសុខភាពល្អភ្លឺថ្លាទៀតផង។ ការអនុវត្ត – យកផ្លែប៉ោម ១ចំហៀង កាត់ជាដុំៗតូច រួចយកទៅក្រឡុកឱ្យហ្មត់ ចាំលាយជាមួយនឹងទឹកឃ្មុំ ១ស្លាបព្រា និងទឹកដោះគោ១ស្លាបព្រា ហើយកូរចូលគ្នាឱ្យសព្វ – លុបលាងផ្ទៃមុខជាមួយនឹងទឹកឱ្យស្អាត ចាំយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោល ១៥នាទី ទៅ២០នាទី – ជាចុងក្រោយលាងផ្ទៃមុខចេញជាមួយទឹកត្រជាក់ជាការស្រេច។ អ្នកអាចអនុវត្តវិធីនេះឱ្យបាន ២ ទៅ៣ដងក្នងសប្តាហ៍ដើម្បីទទួលបានលទ្ធផលខ្ពស់។ ![c4186965dc2b0ef5a8b3c8c0edb2b4e039de81d1.jpg](https://serey.io/imageupload_data/e2852dbf526a4b9f90a09975b13ee8cfec021e13) ផ្លែប៉ោម ទឹកឃ្មុំ និងទឹកដោះគោ ៥. ស៊ុត និងក្រូចឆ្មារ ស៊ុតផ្នែកពណ៌ស អាចជួយបង្រួមរន្ធញើស ធ្វើឱ្យស្បែកតឹងណែនក្មេងខ្ចីជាងមុន ថែមទាំងកាត់បន្ថយស្នាមជ្រួញ និងស្បែកចាស់ជាងវ័យផងដែរ។ ការអនុវត្ត – យកស៊ុតផ្នែកពណ៌ស ២គ្រាប់ លាយជាមួយនឹងទឹកក្រូចឆ្មារ ១ស្លាបព្រា និងប្រេងអូលីវ ១ស្លាបព្រា កូរចូលគ្នាឱ្យសព្វ – បន្ទាប់មកលុបលាងផ្ទៃមុខនឹងទឹកស្អាត រួចយកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខទុកចោល ២០នាទី – ជាចុងក្រោយលុបលាងមុខចេញជាមួយនឹងទឹកត្រជាក់ជាការស្រេច។ ប្រសិនជាចាំបាច់ ឬស្បែកមុខរាងស្ងួតអាចលាបក្រែមផ្តល់សំណើមបន្ថែម។ អ្នកអាចអនុវត្តវិធីបែបនេះឱ្យបានម្តងក្នុងមួយសប្តាហ៍៕ ![7eb26a0ebc350d7dfc1b4c3468d0a142e9e7da87.jpg](https://serey.io/imageupload_data/e7da22dbb924677088516082752af2568a22d36a) ស៊ុត និងក្រូចឆ្មារ Source Frome: http://reakreay.com

Comments