ក្រៅពីកោះរុង​ កោះ៥ផ្សេងទៀតនៅខេត្តព្រះសីហនុអ្នកគួរសាកល្បង

S
១.​ កោះឬស្សី កោះឬស្សីគឺជាកោះដ៏ស្រស់ស្អាតមួយនៅខេត្តព្រះសីហនុជាមួយនឹងទឹកសមុទ្រថ្លាឆ្វង់។ យើងចំណាយពេលប្រហែល ១ម៉ោង កន្លះក្នុងការជិះទូកទៅ។ នៅទីនោះមាន Resort និង Bar ដែលយើងអាចលេងកម្សាន្តបានយ៉ាងសប្បាយ។ ![1.jpg](https://serey.io/imageupload_data/9ffb690aae2a360c1ada91638b25410efd2413a2) ![2.jpg](https://serey.io/imageupload_data/8f5c4f99410422e38949bfafe9402061d7c66d17) ២. កោះតាគៀវ កោះតាគៀវគឺជាកោះដែលជិតជាងគេក្នុងចំណោមកោះផ្សេងទៀតនៅខេត្តព្រះសីហនុដែលយើងចំណាយពេលធ្វើដំណើរត្រឹមតែ ១ម៉ោងតែប៉ុណ្ណោះ។ នៅទីនោះមានទេសភាពស្អាតនិងទាក់ទាញភ្ញៀវទេសចរបរទេសជាច្រើន។ ![3.jpg](https://serey.io/imageupload_data/212cf43efaea6e36db9bdc1dc2109deba3173691) ៣. កោះតាង គឺជាកោះដែលពុំសូវមានមនុស្សរស់នៅ ប៉ុន្តែមានទេសភាពនិងទឹកសមុទ្រស្អាតឥតខ្ចោះ។ យើងត្រូវធ្វើដំណើរចំណាយពេល៥ម៉ោងដើម្បីទៅដល់ទីនោះ។ ![4.jpg](https://serey.io/imageupload_data/6b14a50aff272e03c46e73a6ae9318e98559e655) ៤. កោះថ្មី កោះថ្មីគឺជាផ្នែកមួយនៃសមុទ្ររាមដែលមានទេសភាពមិនចាញ់កោះផ្សេងៗឡើយ។ នៅកោះនោះក៏មាន Resort សម្រាប់ភ្ញៀវទេសចរស្នាក់នៅផងដែរ។ ![8.png](https://serey.io/imageupload_data/ec00a66155f462ceb78b777295d3a292b068d969) ![9.jpg](https://serey.io/imageupload_data/121c58dbc614ffc92e018212ad47fb48ab830bb1) ![10.jpg](https://serey.io/imageupload_data/0c585185da7c6c5aa4040ae53af272a0b9966519) ៥.​ កោះសេះ កោះសេះគឺជាកូនកោះតូចមួយក្នុងចំណោមកោះផ្សេងៗទៀតនៅខេត្តព្រះសីហនុ ប៉ុន្តែទោះជាយ៉ាងណាក្តីកោះនេះគឺពេញនិយមបំផុតសម្រាប់ការទៅលេងលំហែ៕ ![11.jpg](https://serey.io/imageupload_data/3e1b23670ba9dae7b54ec653041eb24ab959647f) ![12.jpg](https://serey.io/imageupload_data/79d8b4989e0d0041b22112609edef8dcd3358347) Source: sabay

Comments