#វិធីធ្វើខម៉ាំពោះតាន់
#វិធីធ្វើខម៉ាំពោះតាន់
#គ្រឿងផ្សំមានដូចជា៖
- ម៉ាំត្រី
- សាច់ជ្រូកលាយខ្លាញ
- ប្រេងឆា
- ពោះតាន់ជ្រូក
- ម្សៅស៊ុប
- ស្ករស ប៊ីចេង
- ត្រប់វែងដុត
- ត្រប់ស្រួយ
- ខ្ទឹមស ខ្ទឹមក្រហម
- ស្ពៃក្ដោប
- ពពាយ ត្រយ៉ូងចេក
- ត្រសក់
- ម្ទេសប្លោកខ្ចី
#វិធីធ្វើ:
១- មុនដំបូងលោកអ្នកត្រូវយកសាច់ជ្រូកលាយ ខ្លាញ់ទៅលាងឱ្យស្អាត ហើយចិញ្ច្រាំឱ្យម៉ត់ទុកមួយដុំសិន។
២- ចំណែកឯពោះតាន់ ជ្រូកវិញត្រូវយកទៅស្ងោរឱ្យឆ្អិនល្មម។
៣- យកម៉ាំមកចិញ្ច្រាំឱ្យហ្មត់ ហើយយកខ្ទះដាក់ខ្លាញ់ឱ្យក្ដៅ ទើបដាក់ខ្ទឹមស ខ្ទឹមក្រហមចូលលីងវា ឱ្យឈ្ងុយទើបដាក់សាច់ជ្រូក និងម៉ាំដែលបានចិញ្ច្រាំនោះចូល ឆាឱ្យសព្វចូលគ្នា ដាក់ម្សៅស៊ុបបន្ដិច ស្ករបន្ដិច ភ្លក់មើលឱ្យល្មមជាការស្រេច។
៤- រៀបបន្លែដាក់ចានផ្សេងមួយ រៀបចំឱ្យមើលទៅមានសោភ័ណភាពស្អាត ចំណែកឯខម៉ាំ និងពោះតាន់វិញរៀបដាក់ចាន មួយដោយឡែក។ក្រោយពីរៀបចំរួចហើយយើងក៍អាចញុំាវាបានយ៉ាងឆ្ងាញ់ ៕




Source frome Facebook page មុខម្ហូបខ្មែ

