អ្នកស្រាវជ្រាវណែនាំឲ្យឈប់ទទួលទានត្រីទីឡាព្យ៉ា ព្រោះបណ្ដាលឲ្យ

S
![reakreay.com-trey-Untitled-1-116-696x366.jpg](https://serey.io/imageupload_data/021466b44de11e9f5d672a3f902493e663a9702e) ទីឡាព្យ៉ា(Tilapia) គឺជាត្រីមួយប្រភេទដែលងាយស្រួលក្នុងការចិញ្ចឹម ហើយមានតម្លៃថោកសមរម្យ ដែលធ្វើឲ្យ​មនុស្សភាគច្រើន​ចូលចិត្តទិញយកមកបរិភោគខ្លាំងណាស់។ ប៉ុន្តែ អ្នកជំនាញផ្នែកសុខភាពបានធ្វើការព្រមាន ឲ្យមនុស្សគ្រប់រូប​ជៀសឲ្យឆ្ងាយ​ពីត្រីប្រភេទនេះ ព្រោះវាមានតម្លៃអាហារូបត្ថម្ភទាប ហើយប៉ះពាល់ដល់សុខភាពថែមទៀតផង។ មានសារធាតុចិញ្ចឹមទាប: អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wake Forest University បានប្រកាសថា ត្រីទីឡាព្យ៉ា មានផ្ទុកសារធាតុចិញ្ចឹមតិចជាងត្រីដទៃទៀត ដែលស្ថិតនៅក្នុងចំណោមបញ្ចីត្រីទាំងអស់។ ផ្ទុយទៅវិញ ត្រីទីឡាព្យ៉ា មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៦ ខ្ពស់ជាងសាច់ចិញ្ជ្រាំ ឬសាច់ជ្រូកបីជាន់ទៅទៀត នេះហើយជារឿងដ៏គួរឲ្យបារម្ភសម្រាប់សុខភាព។ ផលប៉ះពាល់ទាំងនោះរួមមាន៖ បណ្តាលឲ្យកើតជំងឺបាត់ការចង់ចាំ: ត្រីទីឡាព្យ៉ា មានផ្ទុកសារធាតុម្យ៉ាងដែលគេហៅថា អាស៊ីត arachidonic ។ ប្រសិនបើរាងកាយរបស់អ្នកស្រូបយកសារធាតុនេះច្រើនពេក នឹងបង្កឲ្យមានការរលាកប្រព័ន្ធប្រសាទទៅថ្ងៃមុខ ហើយអាចបណ្តាលឲ្យកើតជំងឺភ្លេចភ្លាំង ឬបាត់បង់ការចង់ចាំ។ ដូច្នេះ អ្នកជំនាញបានណែនាំឲ្យទទួលទានត្រីសាឌីន ឬត្រីស្បៃកា ជំនួយវិញ ព្រោះវាអាចកាត់បន្ថយហានិភ័យវិវត្តទៅរកជំងឺទាំងនេះ។ ភាគច្រើនត្រីប្រភេទនេះត្រូវបានគេចិញ្ចឹម: ដើម្បីបង្កើនចំណូលលើកស្ទួយជីវភាពគ្រួសារ កសិករមួយចំនួនតែងតែឆ្លៀតចិញ្ចឹម មាន់ ទា ជ្រូក ឬត្រី បន្ថែមក្រៅពីរបបប្រចាំថ្ងៃ។ ប៉ុន្តែ ការចិញ្ចឹមត្រីទីឡាព្យ៉ា ត្រូវបានគេចាក់បញ្ចូលថ្នាំអង់ទីប៊ឺយោទិក តាមរយ:ការឲ្យចំណី ដើម្បីធ្វើឲ្យត្រីធំលឿន។ ដូច្នេះហើយអ្នកដែលទទួលទានត្រីប្រភេទនេះច្រើនពេក អាចបណ្តាលឲ្យមានផលប៉ះពាល់ផ្សេងគេចមិនរួចឡើយ។ បង្កជំងឺមហារីក: ត្រីទីឡាព្យ៉ា មានផ្ទុកបរិមាណបង្កជា ជំងឺមហារីក ខ្ពស់ជាងត្រីផ្សេងៗទៀតរហូតដល់ទៅ ១០ដង។ ព្រោះត្រីប្រភេទនេះត្រូវបានគេឲ្យស៊ីកាកសំណល់ ចំណីដែលមានជាប់ថ្នាំសត្វល្អិត​ និងសារធាតុគីមី​ដែល​ចេញ​ពីរោងចក្រ។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សារធាតុគីមីដែលផ្ទុកនៅក្នុងត្រីទីឡាព្យ៉ា ជាដើមហេតុ​នៃការវិវត្ត​ទៅរក​ជំងឺមហារីក ជាពិសេសអ្នក​ដែល​បរិភោគចាប់ពី ៧ ទៅ ១១ឆ្នាំ៕ ![2-researchersi.jpg](https://serey.io/imageupload_data/6324f2de52fd728c204de1e15a095728d7476478) ![d-7-1.jpg](https://serey.io/imageupload_data/24c5b29fa074e6aa2af72fb7c978aa8eb208263f) ![TILAPIA.png](https://serey.io/imageupload_data/fc40228f2720072e2fdf99ab4ba91ee1394b1b7a) ![TILAPIA1.jpg](https://serey.io/imageupload_data/7236ae15c26dacab4e9df7bc9f1610b78069a577) ![tilapia-Copy.jpg](https://serey.io/imageupload_data/5c596974040cea2c246c7ae14a1ff7b45b73495f) Source Frome: http://reakreay.com

Comments