របៀបឆាក្ដៅខ្យងអោយឆ្ងាញ់

S
របៀបឆាក្ដៅខ្យងអោយឆ្ងាញ់ ---------- #គ្រឿងផ្សំ - ខ្យងកាត់គូតវាចេញ - គ្រឿងបុក ( គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ) - សណ្ដែកដីលីង ( បុកកុំអោយម៉ត់ពេក ) - ស្ករត្នោត អំបិល ទឹកត្រី ម្សៅស៊ុប - ស្លឹកម្រះព្រៅ #វិធីធ្វើ - ដាក់ប្រេងឆាចូលក្នុងខ្ទះបន្ តិច ទុកអោយក្ដៅ រួចដាក់ខ្ទឹមសចិញ្រាំចូលរំលីងអោយឡើ ងក្រហម ទើបដាក់គ្រឿងបុក សណ្ដែកដីចូល រំលីងអោយឡើងឈ្ងុយ - រួចដាក់សាច់ ស្ករត្នោត ម្សៅស៊ុប អំបិល ទឹកត្រី និង ទឹកបន្តិច ហើយកូរអោយសព្វចូលជាតិជាមួយគ្រឿង រួចភ្លក់មើលអោយល្មមតាមការចូ លចិត្ត - រំងាស់ទុកអោយចូលជាតិល្មមហើយ រីងទឹកបន្តិច ទើបដាក់ស្លឹកម្រះពៅ ស្លឹកក្រូចសើចចូល កូរអោយសព្វ រួចជាការស្រេច ។ - យើងអាចដាក់ អំពិលទុំ ចូលក៌បានតាមការចូលចិត្ត និង មួយទៀតដាក់ខ្ទិះដូងជំនួសទឹក ក៌បានដែរ ប្រសិនបើយើងចូលចិត្ត ។ ![40131342_325809901325173_6499804610125889536_n.jpg](https://serey.io/imageupload_data/870ab4e897b9ccfc3f2f39412a571dbcf3119120) ![40138330_325809881325175_222189563144044544_n.jpg](https://serey.io/imageupload_data/d28781248bc96573d7b4e09c7bc03ae50e69951d) ![40157807_325809874658509_8112728051416039424_n.jpg](https://serey.io/imageupload_data/b6aecf1b8bee5bc6e0f9733750bedaae1166a5f7) Source frome Facebook page មុខម្ហូបខ្មែ

Comments

sarith71
របស់ដែលខ្ញុំចូលចិត្ត😋