តោះ! មកស្គាល់ភាពយន្ត ដែលគេផលិតដំបូងលើលោក (វីដេអូ)

គ្មានអ្នកណាម្នាក់នៅលើលោកនេះ ថាមិនដែលស្គាល់ភាពយន្ត គឺជាអ្វីនោះទេ ។ ភាពយន្ត គឺជាខ្សែវីដេអូដែលផលិតឡើងដោយមានការចូលរួមពីសំណាក់អ្នកនិពន្ធ តារាភាពយន្ត អ្នកដឹកនាំសម្ដែង បង្កើតជាសាច់រឿងប្រឌិតមួយ ដើម្បីបម្រើដល់ការកម្សាន្តរបស់មនុស្សទូទៅ ។
ភាពយន្តនេះទៀតសោត គឺគ្មានអ្នកណាម្នាក់ដឹងពីប្រវត្តិរបស់វាច្បាស់ឡើយ ថាវាកើតឡើងដោយរបៀបណា ហេតុអ្វីបានជាមនុស្សមានគំនិតបង្កើតវា? យ៉ាងណាមិញនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ១៨៩៥ បងប្អូនត្រកូល Lumière គឹលោក Auguste និង Louis បាននាំយកវីដេអូចំនួន ១០មកបញ្ចាំង នៅទីក្រុងប៉ារីស ដោយអះអាងថា វីដេអូទាំងនោះ គឺជាភាពយន្តដំបូងលើលោក ។
បើនិយាយឱ្យចំទៅកាលនោះ គ្មានឡើយពាក្យថាវីដេអូ និងភាពយន្ត ហើយវីដេអូដែលគេយកមកបង្ហាញនោះ គឺគ្រាន់តែជាកាត់រូបថតសខ្មៅ បញ្ចូលគ្នាជាលក្ខណៈវីដេអូតែប៉ុណ្ណោះ ។ ក្នុងនោះដែរគេឃើញមានឃ្លីបចំនួន ៣ ដែលចាត់ទុកថាល្អដាច់គេ គឺមានចំណងជើងថា The Horse In Motion ឆ្នាំ ១៨៧៨, Roundhay Garden Scene ឆ្នាំ ១៨៨៨ និង Arrival of a Train ឆ្នាំ ១៨៩៥ ដែលវីដេអូទាំង៣នេះ សរុបចូលគ្នាមិនដល់ ១នាទីផង ប៉ុន្តែវាត្រូវបានគេអះអាងថា ជាភាពយន្តដំបូងលើលោក ។
https://youtu.be/heRuLp7CyTM
Source Frome: http://reakreay.com

