ទទួលទានទឹកតែខ្ញីនៅពេលព្រឹក មានអត្ថប្រយោជន៍ចំពោះសុខភាពដល់ម្លឹង

S
![10.jpg](https://serey.io/imageupload_data/a750f9eae197870d4398bc514ab0832fec00c4fb) វិធីធ្វើទឹកទែខ្ញី ដែលមានអត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នក ដែលខ្ញីផ្ទុកទៅដោយអង់ទីអុកស៊ីដង់ប្រមាណច្រើនជាង ១២ប្រភេទឯណោះ ហើយវាក៏មានប្រយោជន៍ក្នុងការព្យាបាលជំងឺជាច្រើនផងដែរ។ សារធាតុដែលមានក្នុងខ្ញីមានដូចជា កាល់ស្យូម ប្រូតេអ៊ីន ជាតិដែក ផូស្វ័រ ខូលីន វីតាមីនC វីតាមីនB9 ម៉ង់ហ្គាណាស ស៊ីលីកូន និងវីតាមីនB3 បន្តិចបន្តួចទៀតផង។ គ្រឿងផ្សំ៖ – ខ្ញីចិតសំបក ហើយហាន់ស្តើងល្មម ៤-៦បន្ទះ – ទឹក ១-២ពែង – ក្រូចឆ្មាតូច កន្លះ ឬ ១ផ្លែ​ ហាន់ស្តើងៗ – ទឹកឃ្មុំ ឬ ស្ករស ១–២ស្លាបព្រាបាយ វិធីធ្វើ៖ ១. ដាក់ទឹកដាំឲ្យពុះ រួចដាក់ខ្ញីចូលរម្ងាស់ប្រហែល ១០-១៥នាទី ២. រួចចម្រាញ់យកតែទឹក ហើយដាក់ក្រូចឆ្មារហាន់ចូលឬច្របាច់ចូលក៏បាន (តាមចំណងចំណូលចិត្ត) ៣. ពេលទទួលទានចាំដាក់បន្ថែមរសជាតិជាមួយនឹងទឹកឃ្មុំឬស្ករស (តាមចំណងចំណូលចិត្ត)។ *ទទួលទានទឹកតែខ្ញីឧណ្ហៗនៅពេលព្រឹកដើម្បីសុខភាពអ្នក។ ប្រសិនបើចង់ទទួលត្រជាក់ អ្នកអាចយកទៅដាក់ក្នុងទូរទឹកករយៈពេលប្រហែល កន្លះម៉ោង ឬ ដាក់ដុំទឹកកកតូចៗល្មម ២-៣ដុំចូលក៏បាន។ ចំពោះអត្ថប្រយោជន៍នៃការទទួលទានទឹកតែខ្ញីនៅព្រឹកឡើង បែបនេះរាល់ថ្ងៃអាចនឹងជំរុញដល់សុខភាពអ្នកបានយ៉ាងច្រើនដូចជា៖ – ជួយប្រឆាំងនឹងការរលាក – ជួយពង្រឹងដល់របត់ឈាមរត់ – ជួយសម្រួលដល់ការរំលាយអាហារ – ជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ – បំបាត់ការឈឺចាប់ – បង្ការជំងឺមហារីក – ការពារពីជំងឺភ្លេចភ្លាំង – ជួយកាត់បន្ថយសម្ពាធឈាម – បន្ថយការឈឺចាប់ ដោយសារការមករដូវ។ ![15.jpg](https://serey.io/imageupload_data/c185297539d3693a5508ebb5679f05f9bf526ce5) ![16.jpg](https://serey.io/imageupload_data/93b87c4cd467075aa383a439d3725d4dc6990113) ![17.jpg](https://serey.io/imageupload_data/4e353edd8f4506dbeb0b74f8e07adb83b514e7de) ![18.jpg](https://serey.io/imageupload_data/701aacfcf3e636a9b3d6d8342b63c53b9e7e8eab) ![20.jpg](https://serey.io/imageupload_data/c848e55d5cf82c9c51f33d7e5e5dd2f6a0008772) Source Frome: http://reakreay.com

Comments